តើ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ស្រ្តី​បំបៅដោះកូន ដែល​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ អាច​លេបថ្នាំ​ប្រឆាំង​មេរោគបានទេ?

Paxlovid គឺជាថ្នាំប្រឆាំងមេរោគដែលត្រូវបានគេពិពណ៌នាថា ជាអ្នកផ្លាស់ប្តូរហ្គេមក្នុងការប្រយុទ្ធប្រឆាំងនឹង កូវិដ-19។ មានសេចក្តីរាយការណ៍ថា ថ្នាំនេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ នៅក្នុងករណីកូវីដ-19ដែលមិនធ្ងន់ធ្ងរ។

Mother with protective mask breastfeeding her baby son at home

WHO recommends Paxlovid in pregnant and breastfeeding mothers, but Australians will have to wait. (Representative image.) Credit: South_agency/Getty Images

Key Points
  • WHO ណែនាំស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បី 'អត្ថប្រយោជន៍'។'
  • អូស្ត្រាលីមិនណែនាំថ្នាំ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងស្ត្រីដែលមានទំនងជាមានកូននៅក្នុងផ្ទៃជាសក្តានុពលនោះទេ។
  • ការស្រាវជ្រាវពី Johns Hopkins Medicine បង្ហាញថា Paxlovid មានសុវត្ថិភាពក្នុងពេលមានគភ៌។
អង្គការសុខភាពពិភពលោកនៅក្នុងអនុសាសន៍ចុងក្រោយរបស់ខ្លួននៅថ្ងៃទី 13 ខែមករាបានស្នើឱ្យស្ត្រីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូនដែលមានជំងឺកូវីដ-19 មិនធ្ងន់ធ្ងរឱ្យពិចារណា Paxlovid ។

WHO បានស្នើឱ្យស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ ដើម្បីកំណត់ថាតើពួកគេគួរប្រើថ្នាំនេះដែរឬទេ ដោយសារ "អត្ថប្រយោជន៍ដែលអាចកើតមាន និងកង្វះនៃព្រឹត្តិការណ៍មិនល្អដែលត្រូវបានរាយការណ៍"។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីអូស្ត្រាលីនឹងត្រូវរង់ចាំសិន ខណៈដែលនិយតករឱសថកំពូលរបស់ប្រទេសនេះ TGA មិនអនុញ្ញាតឱ្យប្រើ Paxlovid ចំពោះម្តាយដែលមានផ្ទៃពោះ បំបៅដោះកូន និងស្ត្រីដែលមានសក្តានុពលក្នុងការពពោះនោះទេ។

TGA អនុម័តតែការប្រើប្រាស់ថ្នាំនេះនៅក្នុងក្រុមដែលបានជ្រើសរើសមួយចំនួន ដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រជាមូលដ្ឋានប៉ុណ្ណោះ។
អូស្ត្រាលីនៅតែរក្សាជំហររបស់ខ្លួន បើទោះជាមានការណែនាំថ្មីៗរបស់ WHO ក៏ដោយ។

ក្រសួងសុខាភិបាលបាននិយាយថា Pfizer មិនបានផ្តល់ទិន្នន័យស្តីពីការប្រើប្រាស់ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះនៅពេលដែល TGA បានអនុម័តកម្មវិធីដំបូងរបស់ខ្លួននៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022នោះទេ។
ដូច្នេះការប្រើចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនមិនត្រូវបានណែនាំទេ។
ក្រសួងសុខាភិបាល​អូស្រ្តាលី
"នេះគឺស្របតាមការណែនាំដែលផ្តល់ដោយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និងទីភ្នាក់ងារគ្រប់គ្រងផលិតផលថែទាំសុខភាព និងឱសថរបស់ចក្រភពអង់គ្លេស (MHRA)"។

ការណែនាំអំពីសុខភាពរបស់រដ្ឋាភិបាលរដ្ឋអូស្ត្រាលីខាងលិច ផ្តល់ដំបូន្មានដល់ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលរៀបចំផែនការយកបុត្រ មិនឱ្យប្រើថ្នាំ Paxlovid ឡើយ។

"សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកមានផ្ទៃពោះក្នុងពេលកំពុងប្រើថ្នាំនេះ។ Paxlovid អាចប៉ះពាល់ដល់របៀបដំណើរការនៃថ្នាំពន្យារកំណើត បន្ទះ និងកងនៅទ្វារមាស"។

គេបានបន្ថែមទៀតថា "អ្នកគួរតែប្រើវិធីពន្យារកំណើតជំនួស ឬវិធីសាស្ត្រការពារបន្ថែម ដូចជាស្រោមអនាម័យ ខណៈពេលដែលអ្នកកំពុងលេបថ្នាំ Paxlovid។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីវិធីសាស្ត្រមានប្រសិទ្ធភាពនៃការពន្យារកំណើត"។
វេជ្ជបណ្ឌិត Nisha Khot ជាគ្រូពេទ្យឯកទេសសម្ភពដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងការសិក្សាចុងក្រោយបង្អស់។

Dr Khot បាននិយាយថា "អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅប្រទេសអូស្ត្រាលីមិនអាចចេញវេជ្ជបញ្ជា Paxlovid ឬថ្នាំណាមួយផ្សេងទៀតបានទេបើគ្មានការយល់ព្រមពីរដ្ឋាភិបាលសហព័ន្ធ" ។
Paxlovid នៅពេលដែលបានទទួលការអនុម័តរួច នឹងប្រើជាជម្រើសព្យាបាលបន្ថែមចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។ វាក៏នឹងបន្ធូរបន្ថយភាពតានតឹង និងការថប់បារម្ភរបស់ពួកគេផងដែរ។
គ្រូពេទ្យឯកទេសសម្ភពដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន Dr Nisha Khot
Dr Khot បាននិយាយថា ម្តាយដែលមានផ្ទៃពោះ ឬបំបៅដោះកូនភាគច្រើននៅក្នុងរដ្ឋវិចថូរៀ ឥឡូវនេះកំពុងរាយការណ៍ពីការឆ្លង COVID-19 កម្រិតស្រាល។

Dr Khot បាននិយាយថា "នេះអាចមកពីការទទួលថ្នាំបង្ការ និងអត្រាដូស្តជំរុញខ្ពស់។ នោះហើយជាមូលហេតុដែលយើងមិនអាចសង្កត់ធ្ងន់លើសារៈសំខាន់នៃវ៉ាក់សាំង COVID-19 ឱ្យបានគ្រប់គ្រាន់ទេ" ។

ការសិក្សាថ្មីៗនេះដោយ Johns Hopkins Medicine Research នៅក្នុង JAMA Network Open បានបង្ហាញថាអ្នកមានផ្ទៃពោះដែលឆ្លងមេរោគ SARS-CoV-2 អាចប្រើថ្នាំ Paxlovid ដោយសុវត្ថិភាព ដើម្បីកាត់បន្ថយលទ្ធភាពនៃជំងឺធ្ងន់ធ្ងរ។
ថ្នាំនេះត្រូវបានទទួលយកបានយ៉ាងល្អ ដោយគ្មានភស្តុតាងនៃការកើនឡើងនៃផលវិបាកដែលប៉ះពាល់ដល់ម្តាយដែលផ្តល់កំណើត ឬកូនរបស់ពួកគេទេ។
Johns Hopkins Medicine Research
ការស្រាវជ្រាវបានកត់សម្គាល់ថា "ប្រហែលពាក់កណ្តាលនៃការសម្រាលកូនបន្ទាប់ពីការព្យាបាលជាមួយ nirmatrelvir និង ritonavir (Paxalvid) គឺតាមរយៈការសម្រាលកូនដោយវះកាត់" ។

រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា TGA ដឹងពីការសិក្សាតូចៗអំពីការប្រើប្រាស់ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះ ហើយអាចពិចារណាការ​ដាក់​ពាក្សសុំជាថ្មី ឬធ្វើបច្ចុប្បន្នភាពពី Pfizer ។

ទោះយ៉ាងណាក៏ដោយ គេមិនអាចបង្ខំ Pfizer ឱ្យផ្ញើការ​ដាក់​ពាក្យ​សុំនេះបានទេ។
Pfizer បានប្រាប់ SBS ថា ខ្លួនមិនមានទិន្នន័យស្តីពីការប្រើប្រាស់ថ្នាំ Paxlovid ប្រកបដោយសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ និងចំពោះកុមារដែលបៅដោះម្តាយក្នុងអំឡុងពេលនោះទេ។

Pfizerបាននិយាយថា "ស្ត្រីដែលមានសក្តានុពលក្នុងការបង្កើតកូន គួរតែជៀសវាងការមានគភ៌ក្នុងអំឡុងពេលព្យាបាល និងរហូតដល់ប្រាំពីរថ្ងៃ បន្ទាប់ពីការបញ្ឈប់ Paxlovid" ។

"ការបំបៅកូនដោយទឹកដោះម្តាយ គួរតែត្រូវបានបញ្ឈប់ក្នុងអំឡុងពេលព្យាបាលជាមួយ Paxlovid និងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចាក់ថ្នាំ Paxlovid ចុងក្រោយ។ មិនមានទិន្នន័យរបស់មនុស្ស ស្តីពីឥទ្ធិពលរបស់ Paxlovid លើការមានកូននោះទេ។"
SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ SBS Coronavirus portal, ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕

Share

Published

By Sahil Makkar
Presented by Sopharany Hay
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service