បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីឆ្លងកើនឡើង ប៉ុន្តែចំនួនអ្នកជំងឺក្នុងមន្ទីរពេទ្យអាចគ្រប់គ្រងបាន

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

NSW Health Minister Brad Hazzard speaks to the media during a press conference in Sydney, Sunday, February 6, 2022. (AAP Image/Flavio Brancaleone) NO ARCHIVING

NSW Health Minister Brad Hazzard said COVID-19 case numbers could more than double soon. Source: AAP Image / FLAVIO BRANCALEONE

  • រដ្ឋញូសៅវែល​នៅថ្ងៃនេះ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មីនៃ​កូវីដ-១៩​ ​ដែល​ខ្ពស់​ខុសពីធម្មតាគឺមានចំនួនជាង​ ៣០,០០០ករណី។
  • ក្រសួងសុខាភិបាល​រដ្ឋ​ញូសៅវែល (NSW Health) បាន​ពន្យល់​ថា ប្រមាណជា​១ម៉ឺនករណី​នៃ​ការ​ធ្វើ​តេស្ត​រហ័ស កាល​ពី​ថ្ងៃ​អាទិត្យ​និងថ្ងៃចន្ទ ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​តួលេខ​ថ្ងៃនេះ ដែល​ធ្វើឲ្យ​តួលេខ​កើនឡើង​។ បើ​ទោះ​បី​ជា​ដក​ចំនួន​នេះ ចំនួន​ករណី​ឆ្លង​ហាក់ដូចជា​នៅតែកើនឡើង​ដដែល។
  • ចំនួន​ករណី​ឆ្លង​កើនឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋ​​និង​ដែនដី​មយយ​ចំនួន​ផ្សេង​ទៀតក្នុង​ប្រទេស​អូស្រ្តាលី​ផងដែរ ប៉ុន្តែ​អត្រា​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មិន​ប៉ះពាល់​ទេ។
  • នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃនេះបានអះអាងថា ប្រជាជនអូស្ត្រាលីនឹងអាចចូលទៅក្នុងប្រទេសនេះ​បានដោយមិនចាំបាច់​ធ្វើ​ចត្តាឡីស័ក​ទៀតទេ ចាប់ពីម៉ោង ១១និង៥៩នាទី យប់ថ្ងៃទី ១២ ខែមេសាទៅ  ប្រសិនបើបានចាក់វ៉ាក់សាំងពេញលេញរួចហើយ។
  • ប្រជាជនអូស្ត្រាលីនឹងក្លាយជាជនជាតិ​ដំបូង​គេ​ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូល​ក្នុងប្រទេសនេះ​ ដែលបានបិទសម្រាប់ពិភពលោកទាំងមូល ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ដោយប្រទេសផ្សេងទៀតដែលលើកលែងទិដ្ឋាការ នឹងត្រូវបានអនុញ្ញាតឱ្យចូលមកដោយមិនធ្វើចត្តាឡីស័ក ពីម៉ោង ១១និង៥៩នាទី យប់ថ្ងៃទី ១ ឧសភា។
  • តម្រូវ​ឲ្យ​មានលទ្ធផល​តេស្ត​អវិជ្ជមាន​មុន​ពេល​ធ្វើ​ដំណើរ ដែល​អាច​ជា PCR ឬតេស្តរហ័ស(RAT)​ដែល​មានការ​ត្រួតពិនិត្យ ឬLAMP។  RATs នឹងផ្តល់​ជូន​នៅ​ព្រលានយន្តហោះសម្រាប់ការ​ធ្វើ​តេស្ត​នៅ​ពេល​មកដល់ និង​នៅ​ថ្ងៃទី​៥ឬទី​៦។
  • ការ​ដាក់ពាក្យ​សុំ​បើក​នៅ​វេលាម៉ោង​២រសៀល​ថ្ងៃនេះ សម្រាប់​ជុំទី​បី នៃ​កម្មវិធី​គាំទ្រ​ដល់​អាជីវកម្ម​ដែល​រងផលប៉ះពាល់​ពីកូវីដ-19 (COVID-19 Business Impact Support Program) នៅ​ក្នុង​រដ្ឋ​ថាសម៉ាញៀ។ អាជីវកម្ម​ខ្នាតតូចនឹង​អាច​ដាក់ពាក្យ​សុំ​ប្រាក់ជំនួយ​ចាប់​ពី $1,000 ទៅ $10,000 ប្រសិនបើពួកគេ​ធ្លាប់​ខាតបង់ ឬ​បាត់បង់តម្រូវការ​អតិថិជន​ដោយសារតែ​កូវីដ-19 សម្រាប់​អំឡុង​ពេលពី ថ្ងៃទី 15 កុម្ភៈ 2022 ដល់​ថ្ងៃ 14 មីនា 2022 ។
  • កិច្ចប្រជុំកាលពីម្សិលមិញនៃគណៈកម្មាធិការត្រៀមខ្លួនសម្រាប់ជំងឺកូវីដ-១៩ របស់រដ្ឋអូស្ត្រាលីខាងត្បូង មិនបាននាំមកនូវការផ្លាស់ប្តូរដែលរំពឹងទុក លើគោលនយោបាយពាក់ម៉ាស់ និងការដាក់ឱ្យនៅដាច់ដោយឡែកពីគេនោះទេ។ ម៉ាសមុខនៅតែបន្តជាកាតព្វកិច្ចនៅក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៅក្នុងអគារទីសាធារណៈដដែល។
  • ស្នងការប៉ូលិសរដ្ឋអូស្រ្តាលីខាង​ត្បូង លោក Grant Stevens បាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើដំបូន្មានសុខភាព ដោយបន្ថែមថា លោករំពឹងថា​នឹង​ឃើញ​មានការ​ផ្លាស់ប្តូរ​ក្នុង​ពេល​ឆាប់​ៗនេះ។

ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖

រដ្ឋញូសៅវែល​បានកត់ត្រាអ្នកជំងឺ​ចំនួន 1,016នាក់នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង36នាក់​ក្នុងបន្ទប់​ICU។ មានករណី​ស្លាប់ចំនួន 5នាក់ និងឆ្លង​ថ្មីចំនួន 30,402ករណី។

រដ្ឋវិចថូរៀមានអ្នកជំងឺ​ចំនួន 201នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 24នាក់​ក្នុងបន្ទប់​ICU និង​ 6នាក់ត្រូវការម៉ាស៊ីនជំនួយ​ខ្យល់​ដង្ហើម។ មានករណី​ស្លាប់ចំនួន 8នាក់និងឆ្លង​ថ្មីចំនួន 9,426ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 1,859ករណី និងស្លាប់​ម្នាក់។ 18នាក់​នៅ​ក្នុង​មន្ទីរពេទ្យនិង 2នាក់នៅក្នុងបន្ទប់ICU។

ដែនដីរដ្ឋធានីអូស្រ្តាលី ACT ឥឡូវនេះមាន 39នាក់​នៅ​ក្នុង​មន្ទីរពេទ្យ 4នាក់ក្នុងបន្ទប់ICU និងមានករណី​ឆ្លង​ថ្មី 1,226​ករណី។

រដ្ឋគ្វីនស្លេនមានករណីឆ្លង​ថ្មីចំនួន 6,136ករណី និង​ស្លាប់ 3នាក់។  255នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 21នាក់​ក្នុងបន្ទប់​ICU។

រដ្ឋអូស្រ្តាលីខាង​លិច​មានករណីឆ្លង​ថ្មីចំនួន 6,062ករណី និង​ស្លាប់ 1នាក់។  123នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 2នាក់​ក្នុងបន្ទប់​ICU។

ដែនដីភាគខាងជើងមានករណីឆ្លង​ថ្មីចំនួន 251ករណី និង​ស្លាប់ 3នាក់។  24នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 4នាក់​ក្នុងបន្ទប់​ICU។


 


 



ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia



ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។


នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។



អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

Published

Updated


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service