បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋមន្ត្រីសុខាភិបាលព្រមានថា៖ "ប្រជាជនអូស្ត្រាលីរាប់លាននាក់" អាចឆ្លងកូវីដក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ១៣ ខែកក្កដា ឆ្នាំ២០២២។

Passengers disembark the Coral Princess cruise ship as it docks at Circular Quay in Sydney, Wednesday.

Passengers disembark the Coral Princess cruise ship as it docks at Circular Quay in Sydney on Wednesday. Source: AAP Image/Bianca De Marchi

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 57នាក់, រួមទាំង 20នាក់នៅ​ក្នុងរដ្ឋវិចថូរៀ 15នាក់​នៅ​ក្នុង​រដ្ឋ​ញូសៅវែល និង​ 12នាក់​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mark Butler នៅលើប៉ុស្តិ៍លេខ 7 បាននិយាយថា វាទំនងជាថា ប្រជាជនអូស្ត្រាលីរាប់លាននាក់អាចឆ្លងមេរោគ COVID-19 នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​មុខ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ក្នុង​អគារ។

លោក Butler បាននិយាយថា លោកមិនបានទទួលដំបូន្មានដែលថា សាលារៀនអាចចូលទៅក្នុងការបិទខ្ទប់​នៅក្នុងអំឡុងពេលត្រី​មាសទី 3 នេះទេ។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។


រដ្ឋាភិបាលសហព័ន្ធនឹងមិនបន្តកម្មវិធីផ្តល់​ជូន​​ឧបករណ៍ធ្វើតេស្តរហ័ស COVID-19​​ដោយឥតគិតថ្លៃដល់​អ្នក​កាន់​ប័ណ្ណ​សម្បទាន (Concession Card) ហួសពីខែកក្កដា ឆ្នាំ 2022 ទេ។ កម្មវិធីនេះផ្តល់ជូនឧបករណ៍ធ្វើតេស្តឥតគិតថ្លៃរហូតដល់ 5កំប្លេ ជារៀងរាល់ខែ ដល់អ្នកដែលកាន់ប័ណ្ណសម្បទានប្រាក់សោធននិវត្តន៍ ប័ណ្ណថែទាំសុខភាពមនុស្សចាស់របស់ Commonwealth  ប័ណ្ណថែទាំសុខភាពដែលមានចំណូលទាប និងប័ណ្ណរបស់នាយកដ្ឋានកិច្ចការអតីតយុទ្ធជន ពណ៌មាស ពណ៌ស ឬពណ៌ទឹកក្រូច។

លោកនាយករដ្ឋមន្ត្រី Anthony Albanese បានស្នើឱ្យម្ចាស់ប័ណ្ណសម្បទានស្តុកទុកឧបករណ៍ RATs ឥតគិតថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ ឱសថការី និងវេជ្ជបណ្ឌិតបានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធកុំឱ្យបញ្ចប់កម្មវិធីនេះ ចំពេលមានការកើនឡើងនៃការឆ្លងថ្មី និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នាវាទេសចរណ៍ Coral Princess ដែលកំពុងរងគ្រោះដោយសារ COVID-19 បានចូលចតនៅទីក្រុងស៊ីដនីរយៈពេលមួយថ្ងៃ។ នាវានេះមានអ្នកដំណើរ និងនាវិកវិជ្ជមានកូវីដ-១៩ ចំនួន ១១៨ នាក់នៅលើនាវា។

ក្នុងចំណោមមនុស្សវិជ្ជមាន 118 នាក់ 114 នាក់គឺជានាវិក។ អ្នក​ដំណើរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ពី​លើ​នាវា​ចូល​ទៅ​ក្នុង​ទីក្រុង​ស៊ីដនី បន្ទាប់​ពី​ពួក​គេ​ទទួលបាន​លទ្ធផល​តេស្ត​ COVID-19 អវិជ្ជមាន។

អង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ នៅតែបន្តជាភាពអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ឬជំងឺរាតត្បាត បន្ទាប់ពីកិច្ចប្រជុំលើកទី 12 នៃគណៈកម្មាធិការគ្រាអាសន្នរបស់ខ្លួនកាលពីថ្ងៃទី 8 ខែកក្កដា។

រដ្ឋអូស្ត្រាលីខាងត្បូងបានចាប់ផ្តើមបើកគ្លីនិកចាក់វ៉ាក់សាំង COVID-19 ចល័តថ្មីមួយនៅ West Parklands ។ គ្លីនិកនេះផ្តល់វ៉ាក់សាំង Pfizer ដល់អ្នកដែលមានអាយុចាប់ពី 5 ឆ្នាំឡើងទៅ និងដូស្តទី 4 (ដូស្តរដូវរងារ) សម្រាប់មនុស្សដែលមានអាយុចាប់ពី 30 ឆ្នាំឡើងទៅ។

 


 

ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia



ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។


នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

Published


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service