បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងត្បូងក្រើនរំលឹកដល់អ្នកឈប់សម្រាកកាយដែលឆ្លងមេរោគនៅរដ្ឋផ្សេង

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

Travellers at self-check-in machines at  Adelaide Airport in Adelaide. (file)

Travellers at self-check-in machines at Adelaide Airport. (file) Source: BRENTON EDWARDS/AFP via Getty Images

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​លោកស្រី Karen Andrews បានធ្វើតេស្តវិជ្ជមានកូវីដ-19។ ការប្រកាសរបស់លោកស្រីកាលពីថ្ងៃពុធបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យរបស់បក្សលេប័រ​សម្រាប់កិច្ចការអន្តោប្រវេសន៍ និងកិច្ចការផ្ទៃក្នុង លោកស្រី Kristina Keneally ត្រូវបានរកឃើញថាមានផ្ទុក COVID-19។ មេដឹកនាំទាំងពីរស្ថិតក្នុងការ​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយពីគេ។


រដ្ឋអូស្ត្រាលីខាងត្បូងបានក្រើនរំលឹកដល់អ្នកឈប់សម្រាកលំហែកាយដែលធ្វើដំណើរឆ្លងរដ្ឋក្នុងអំឡុងពេលកូនសិស្សវ៉ាកងនេះថា ពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ប្រសិនបើពួកគេឆ្លង COVID-19។ ពួកគេនឹងអាចត្រឡប់មកវិញបានលុះត្រាតែពួកគេបានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេរួច។

ព័ត៌មានកូវីដ-19នៃការធ្វើដំណើរឆ្លងរដ្ឋ

រដ្ឋអូស្រ្តាលីខាងលិច​នឹងចែកចាយ​ឧបករណ៍​ធ្វើតេស្តរហ័ស(RATs) ​ដោយឥតគិតថ្លៃចំនួន 200,000តេស្ត​ងបន្ថែម​ទៀត នៅមជ្ឈមណ្ឌលធនធានសហគមន៍ចាប់ពីថ្ងៃច័ន្ទ 18 ខែមេសា។

រដ្ឋគ្វីនស្លេននឹងបញ្ចប់តម្រូវការចុះឈ្មោះចូល (check-in) សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ សម្រាប់ទីកន្លែងនានា រួមទាំងហាងស្រា ក្លឹប ហាងកាហ្វេ និងភោជនីយដ្ឋាន ចាប់ពីម៉ោង 1 ព្រឹកថ្ងៃព្រហស្បតិ៍ ទី 14 ខែមេសា។

តម្រូវការនេះក៏នឹងបញ្ចប់ផងដែរសម្រាប់សួនកម្សាន្ត កាស៊ីណូនិងរោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍; កន្លែងតាំងបង្ហាញ; និងវិចិត្រសាល បណ្ណាល័យ សារមន្ទីរ និងកីឡាដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាក់វ៉ាក់សាំងបង្ការ និងការ​ចុះ​ឈ្មោះចូល នឹងបន្តសម្រាប់អ្នកដែលទៅលេង ឬទៅធ្វើការនៅក្នុងកន្លែងងាយរងគ្រោះ ដូចជាមន្ទីរពេទ្យ សេវាស្នាក់នៅសម្រាប់ជនពិការ និងការថែទាំមនុស្សចាស់តាមលំនៅដ្ឋាន។ វាក៏អនុវត្តផងដែរចំពោះបុគ្គលិកកម្មករនៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ រួមទាំងសាលារៀន កន្លែងមើលថែទាំកុមារ ពន្ធនាគារ និងអាកាសយានដ្ឋាន។

កាលពីថ្ងៃអង្គារ អភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews បាននិយាយថា រដ្ឋាភិបាលរបស់លោកអាចលុបចោលវិធាននៃការចាក់វ៉ាក់សាំង និងច្បាប់ទំនាក់ទំនងជិតស្និទ្ធ នៅពេលដែលរលក Omicron ឡើងដល់ចំណុចកំពូលក្នុងរដ្ឋនេះ។

រដ្ឋវិចថូរៀបានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកដំណើរតាមកប៉ាល់ទេសចរណ៍ ខណៈដែលរដ្ឋនេះត្រៀមសម្រាប់ការត្រឡប់មកវិញនៃនាវាទេសចរណ៍នៅចុងឆ្នាំនេះ។ នៅក្រោមពិធីសារថ្មី អ្នកដំណើរត្រូវតែចាក់វ៉ាក់សាំងពីរដង និងមានរបាយការណ៍តេស្ត COVID-19 អវិជ្ជមាន មុនពេលចាប់ផ្តើមឡើងលើកប៉ាល់ទេសចរណ៍។

តម្រូវការចាក់ថ្នាំបង្ការនឹងមិនអនុវត្តចំពោះទីកន្លែង ដែលដំណើរការជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតសហព័ន្ធដែលនឹងមកដល់នៅថ្ងៃទី 21 ឧសភានោះទេ។

ក្រុមហ៊ុនឱសថយក្ស Pfizer បានធ្វើសំណើរទិញ តម្លៃ $100 លានដុល្លារទៅឱ្យ ResApp ដែលមានមូលដ្ឋាននៅទីក្រុង Brisbane ដែលសន្យាថានឹងធ្វើរោគវិនិច្ឆ័យ COVID-19 តាមរយៈកម្មវិធីស្មាតហ្វូនដោយប្រើសំឡេងក្អក។

ក្រុមហ៊ុននេះ​កាលពីមុន​បាន​និយាយថា  ការសាកល្បងគ្លីនីករបស់ពួកគេបានរកឃើញ ការឆ្លងមេរោគកូវីដ១៩ យ៉ាងត្រឹមត្រូវនៅក្នុង ៩២ ភាគរយនៃអ្នកឆ្លង។

សហរដ្ឋអាម៉េរិក បានសុំ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ដែល​មិន​បន្ទាន់​របស់​ខ្លួន​ចាកចេញ​ពីទីក្រុង​ស៊ាងហៃ ដែល​បច្ចុប្បន្ន​កំពុងតែ​ស្ថិតនៅ​ក្រោម​ការ​បិទខ្ទប់​ដ៏តឹងរឹងដោយសារកូវីដ-19។ 


 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia



ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។


នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

Published


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service