បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងលិចបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

A passengers has his G2G Pass checked on arrival at Perth Domestic Airport in Perth, Saturday, February 5, 2021. Expanded travel exemptions have made it easier for those with strong connections in WA to enter the state but are required to complete 14 days

From 1 June, unvaccinated Australians and permanent residents are no longer required to quarantine on arrival in Western Australia. (file) Source: AAP Image/Richard Wainwright

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 36 នាក់ រួមទាំង 17 នាក់នៅរដ្ឋវិចថូរៀ, 9នាក់នៅរដ្ឋញូសៅវែល និង 6 នាក់នៅរដ្ឋគ្វីនស្លេន។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។


រដ្ឋអូស្ត្រាលីខាងលិចបានបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត បន្ទាប់ពីមានអត្រាចាក់វ៉ាក់សាំងខ្ពស់នៅក្នុងរដ្ឋនេះ។

ចាប់ពីថ្ងៃនេះ (1 មិថុនា) ប្រជាជនអូស្ត្រាលី និង​អ្នកមានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ ដែលមិនបានចាក់វ៉ាក់សាំង មិនតម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ពេល​ធ្វើដំណើរ​ចូល​មកដល់​ក្នុងរដ្ឋនេះ​ទៀតទេ។ ការកំណត់ចំនួនត្រឹម​70នាក់​ក្នុងមួយសប្តាហ៍ សម្រាប់​ការ​មកដល់​ពីអន្តរជាតិ នៃជនជាតិអូស្ត្រាលី និងអ្នកដែល​មានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ដែល​មិនបានចាក់វ៉ាក់សាំង ក៏ត្រូវបានដកចេញផងដែរ។

ជនដែលមិនមែនជាជនជាតិអូស្ត្រាលីដែលមិនបានចាក់វ៉ាក់សាំង មិនត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអូស្ត្រាលីទេ ក្រោមបទបញ្ជារបស់រដ្ឋាភិបាល Commonwealth ។

ចាប់ពីថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022 បុគ្គលិកកម្មករនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពបឋម មណ្ឌលថែទាំមនុស្សចាស់ និងមណ្ឌលមើលថែជនពិការ គឺតម្រូវឱ្យចាក់វ៉ាក់សាំងឲ្យ​បានបីដូស្ត ដើម្បីចូលទៅក្នុងកន្លែងធ្វើការរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ តម្រូវការវ៉ាក់សាំងលើកម្លាំងការងារផ្សេងទៀតនឹងត្រូវដកចេញពីកាលបរិច្ឆេទដូចគ្នា។

ទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិន បានបន្ធូរបន្ថយការបិទខ្ទប់ប្រទេសរយៈពេលពីរខែ នៅថ្ងៃពុធនេះ។ សេវាដឹកជញ្ជូនសាធារណៈទាំងអស់បានដំណើរការឡើងវិញ ហើយអ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការវិញ។

 


 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia



ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។


នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

Published

Updated


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋអូស្រ្តាលីខាងលិចបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត | SBS Khmer