បច្ចុប្បន្នភាពកូវិដ-19៖ WHO និយាយថា ជំងឺរាតត្បាតបណ្តាលឱ្យមនុស្សស្លាប់លើសពី 15 លាននាក់ក្នុងរយៈពេលពីរឆ្នាំនេះ ។

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

នៅថ្ងៃសុក្រនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងតិច 29 នាក់ រួមទាំង 11 នាក់នៅរដ្ឋឃ្វីនស្លិន, 9 នាក់នៅរដ្ឋវិចថូរៀ និង 7 នាក់នៅរដ្ឋញ៉ូវសៅវែល ។
  • រដ្ឋញ៉ូវសៅវែលបានរាយការណ៍ថា មានករណីឆ្លងមេរោគឡើងវិញចំនួន 11,309 ករណី ដែលមានន័យថា មនុស្សទាំងនេះត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 ជាលើកទីពីរបន្ទាប់ពីរយៈពេល 91 ថ្ងៃនៃលទ្ធផលវិជ្ជមានដំបូងរបស់ពួកគេ។
  • ប្រជាជនអូស្ត្រាលីភាគខាងលិច 80 ភាគរយដែលមានអាយុចាប់ពី 16 ឆ្នាំឡើង ត្រូវបានចាក់វ៉ាក់សាំងបីដង។ មានការឆ្លងថ្មីចំនួន 9,328 នៅក្នុងរដ្ឋនៅថ្ងៃសុក្រនេះ។
  • អង្គការសុខភាពពិភពលោកបានរាយការណ៍ថា មានអ្នកស្លាប់លើសចំនួន 14.9 លាននាក់នៅចន្លោះថ្ងៃទី 1 ខែមករា ឆ្នាំ 2020 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។ តួលេខនៃការស្លាប់លើសនេះ គឺបណ្តាលមកពីការពាក់ព័ន្ធជំងឺកូវិដដោយផ្ទាល់ ឬដោយប្រយោល ។
  • ការស្លាប់ដែលទាក់ទងដោយប្រយោល គឺបណ្តាលមកពីស្ថានភាពសុខភាពផ្សេងទៀត ដែលប្រជាជនមិនអាចទទួលបានការការពារ និងការព្យាបាល ដោយសារវាហួសសមត្ថភាពប្រព័ន្ធសុខាភិបាល។
  • សហរដ្ឋអាមេរិកបានដាក់កម្រិតលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ម៉ាក Johnson & Johnson សម្រាប់មនុស្សពេញវ័យ ដោយសារហានិភ័យនៃរោគសញ្ញាកំណកឈាមដ៏កម្រមួយ។ ប្រទេសអូស្ត្រាលីបានអនុម័តជាបណ្តោះអាសន្ននូវវ៉ាក់សាំងនេះនៅក្នុងខែមិថុនា ឆ្នាំ 2021 ប៉ុន្តែវាមិនមែនជាផ្នែកនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ។
  • AstraZeneca, Pfizer, Moderna និង Novavax នៅតែជាវ៉ាក់សាំងដែលត្រូវបានអនុម័តតែមួយគត់នៅក្នុងប្រទេសអូស្ត្រាលី។
  • ការសិក្សាដែលផ្តល់មូលនិធិដោយអង្គការសុខភាពពិភពលោកនៅ Lancet អះអាងថា ការព្យាបាលដោយប្រើថ្នាំ Remdesivir មិនមានផលប៉ះពាល់ខ្លាំងដល់អ្នកជំងឺកូវិត ដែលកំពុងព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើមឡើយ។
  • ការព្យាបាលមានឥទ្ធិពលតិចតួចប្រឆាំងនឹងការស្លាប់ ឬដំណើរការនៃម៉ាស៊ីនជំនួយដង្ហើម ក្នុងចំនោមអ្នកជំងឺផ្សេងទៀតដែលសម្រាកនៅមន្ទីរពេទ្យ។ អូស្ត្រាលី​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​ Remdesivir ក្នុង​ឆ្នាំ ២០២០។

Share

Published

Presented by Dane Lao

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service