បច្ចុប្បន្នភាពកូវីដ-១៩៖ WHO ព្រមានថាជាការប្រឡែងនឹងភ្លើង ខណៈដែលអូស្រ្តាលីបន្ធូរបន្ថយច្បាប់ពាក់ម៉ាសនៅអាកាសយានដ្ឋាន

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី ១៥ ខែមិថុនា ឆ្នាំ២០២២។

The NT has become the first Australian jurisdiction to end mandatory face masks at airport terminals following recommendations from the Australian Health Protection Principal Committee (AHPPC).

The Northern Territory has become the first Australian jurisdiction to end mandatory face masks at airport terminals from 18 June. (file) Source: AAP Image/Bianca De Marchi

នៅថ្ងៃពុធនេះ ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារ COVID-19 យ៉ាងហោចណាស់ 54 នាក់ ក្នុងនោះ 18 នាក់នៅរដ្ឋវិចថូរៀ 14 នាក់នៅញូសៅវែល(NSW) និង 13 នាក់នៅរដ្ឋគ្វីនស្លេន។ រដ្ឋអូស្ត្រាលីភាគខាងលិចបានរាយការណ៍ពីការស្លាប់ពីមុន​ចំនួនបីនាក់ផងដែរ។

ចំនួន​អ្នកសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ដែនដីរដ្ឋធានី​អូស្ត្រាលី (ACT)។ ដែនដីនេះបានបានរាយការណ៍ថាមានមនុស្សចំនួន 97 នាក់ ដែលមាន COVID-19 កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតនេះបានចាប់ផ្តើមមក។

ពិនិត្យមើលនិន្នាការចុងក្រោយបំផុតនៃកូវីដ-19 សម្រាប់ករណីឆ្លងថ្មី ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅក្នុងប្រទេសអូស្ត្រាលីនៅទីនេះ។


Dr. Maria Van Kerkove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតគឺនៅវែងឆ្ងាយទៀត​ មិនទាន់ចប់នោះទេ។

"យើងកំពុងប្រឡែងលេងជាមួយ​ភ្លើងចំពោះមេរោគនេះ... ខ្ញុំយល់ថាពិភពលោកចង់បញ្ចប់ជាមួយនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែចរាចរដ៏ខ្លាំងក្លាបែបនេះ នឹងនាំឱ្យមានការប្រែប្រួលវ៉ារ្យង់កាន់តែច្រើន។ Dr. Van Kerove បាន​និយាយ​ថា សូម្បី​តែ​ជាមួយ​នឹង​វ៉ារ្យង់​នាពេលបច្ចុប្បន្ន ចំនួន​មនុស្ស​ស្លាប់​គឺនៅ​ខ្ពស់​ខ្លាំង​នៅឡើយ ហើយវា​ពិតជា​មិន​អាច​ទទួលយកបាននោះទេ នៅពេល​ដែល​យើងមាន​ឧបករណ៍​ដើម្បី​ការពារ​វា​។

ដែនដីភាគខាងជើង (NT) បានប្រកាសថា ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈរបស់ខ្លួននឹងបញ្ចប់​ទៅនៅម៉ោង 11.59 យប់ថ្ងៃពុធ ទី 15 ខែមិថុនានេះ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់ទាក់ទងនឹងទំនាក់ទំនងជិតស្និទ្ធ ការដាក់ឱ្យនៅដាច់ដោយឡែកពីគេជាកំហិតសម្រាប់ករណីវិជ្ជមាន COVID-19 និងម៉ាសមុខនឹងនៅតែមានដដែល។

NT បានក្លាយជាយុត្តាធិការរបស់អូស្ត្រាលីដំបូងគេ ដែលបញ្ចប់ការ​ពាក់ម៉ាសមុខជាកំហិត នៅស្ថានីយអាកាសយានដ្ឋាន បន្ទាប់ពីមានការណែនាំពី គណៈកម្មាធិការគោលការណ៍ការពារសុខភាពអូស្ត្រាលី (AHPPC)។

គេរំពឹងថា រដ្ឋនិងដែនដីក្នុងប្រទេសអូស្ត្រាលីផ្សេងទៀតនឹងអនុវត្តតាម។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវកែប្រែបទបញ្ជាសុខភាពសាធារណៈរៀងៗខ្លួន មុនពេលដកចេញ​ការ​ពាក់ម៉ាសនៅ​តាម​ព្រលានយន្តហោះនេះ។ វា​អាចធ្វើ​ទៅបាន​យ៉ាងហោចណាស់ ក៏នៅថ្ងៃសុក្រ ទី១៨ ខែមិថុនាដែរ។

ម៉ាសមុខនៅតែត្រូវតម្រូវឲ្យ​ពាក់​នៅលើជើងហោះហើរឆ្លងកាត់រដ្ឋនានា​ក្នុងប្រទេសអូស្ត្រាលី។

រដ្ឋបាលទំនិញព្យាបាលរបស់អូស្ត្រាលី (TGA) បានអនុម័តជាបណ្ដោះអាសន្ន នូវ​វ៉ាក់សាំង Novavax ជាវ៉ាក់សាំង​ដូស្តជំរុញ​COVID-19 សម្រាប់មនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ។

 


 


ចូល​អាន​អំពីវ៉ាក់សាំង​កូវីដ-១៩ជាភាសាខ្មែរ




ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩

ACT   New South Wales   Northern Territory   Queensland   

South Australia   Tasmania   Victoria   Western Australia  



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន

ACT   New South Wales   Northern Territory   Queensland    

South Australia   Tasmania   Victoria    Western Australia



ស្វែងរក អ្វីដែល​អ្នកអាចធ្វើបាន និង​មិនអាច​ធ្វើបាន នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

មុនពេល​អ្នកធ្វើដំណើរចេញ​ទៅ​ក្រៅប្រទេស ចូរពិនិត្យ​តម្រូវការ​ធ្វើ​ដំណើរ​​និង​ដំបូន្មានចុងក្រោយ​គេបង្អស់។

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ ចូរពិនិត្យ​មើល​អ្វីជាជម្រើសរបស់​អ្នក។


នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពីវគ្គសព្ទនៃកូវីដ-១៩​ជាភាសា​របស់លោកអ្នក។



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ SBS Coronavirus portal


Share

Published


Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service