មគ្គទេសក៍នៃការតាំងទីលំនៅ៖ ហេតុផល៩យ៉ាងដែលត្រូវទៅរកវេជ្ជបណ្ឌិតពិនិត្យសុខភាព

មិនថាលោកអ្នកមានវ័យណា ឬក៏អាយុប៉ុន្មាននោះទេ ការទៅពិនិត្យសុខភាពមានសារៈសំខាន់ណាស់ក្នុងការកំណត់ពីកត្តាគ្រោះថ្នាក់ដែលអាចកើតមានឡើង ដើម្បីការពារនូវជំងឺឈឺថ្កាត់នានា និងជួយឲ្យលោកអ្នករស់នៅដោយសប្បាយរីករាយនិងមានសុខភាពល្អ។

Doctor's Visit

Source: AAP

នេះគឺ​ជា​ហេតុផល​៩យ៉ាង​ដែល​លោក​អ្នក​គួរ​តែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់៖

១ ដើម្បីវាយតម្លៃសុខភាពជាទូទៅរបស់លោកអ្នក

នៅ​ពេល​ដែល​អ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​ប្រចាំគ្រួសារ​របស់​លោក​អ្នក​ដើម្បី​ពិនិត្យ​សុខភាពនោះ វេជ្ជបណ្ឌិត​អាច​នឹង​សាកសួរ​ពី​ប្រវត្តិ​ជំងឺរបស់​អ្នក ពីប្រវត្តិ​ជំងឺ​គ្រួសារអ្នក ​និង​ពី​​របៀប​រស់​នៅ​​របស់​អ្នក។ ពួកគាត់​អាច​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​លក្ខណៈស្តង់ដា​មួយ ​រួមមាន​ការ​មើលឈាម ពិនិត្យ​ទឹកនោម ពិនិត្យភ្នែក​ និង​ធ្វើ​តេស្ត​ត្រចៀកជាដើម។
Health check
A stethoscope in the shape of a normal EKG graph Source: Getty Images

២ ធ្វើតេស្តរកជំងឺទឹកនោមផ្អែម

ពលរដ្ឋ​អូស្រ្តាលី​២៨០នាក់​អភិវឌ្ឍន៍ទៅ​រក​ជំងឺ​ទឹកនោមផ្អែម (diabetes) ​ជារៀងរាល់ថ្ងៃ។ នោះមាន​ន័យ​ថ្នាក់​ម្នាក់​នៅ​រៀងរាល់​៥នាទីម្តង។ ការធ្វើតេស្តរក​ជំងឺទឹកនោមផ្អែម​វាស់កម្រិត​ជាតិ​ស្ករនៅ​ក្នុង​ឈាម​របស់​លោក​អ្នក។ ការ​ធ្វើតេស្ត​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​វាស់​កម្រិត​ជាតិ​គ្លុយកូស​នៅ​ក្នុង​ឈាម​របស់​លោក​អ្នក។
Diabetes test
African woman using diabetes test kit Source: Getty Images

៣ ដើម្បីពិនិត្យជាតិខ្លាញ់ (Cholesterol)

មូលនិធិ​បេះដូង (Heart Foundation) និយាយថា វាគឺ​ជារឿង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ខ្លាញ់​របស់​លោកអ្នក។
Cholesterol test
Cholesterol test Source: Getty Images

៤ ដើម្បីពិនិត្យសម្ពាធឈាម

សម្ពាធឈាម​ខ្ពស់ (ឬក៏លើសឈាម)​ក្នុង​រយៈពេល​វែង​គឺ​ជា​កត្តាគ្រោះថ្នាក់ដ៏ចំបង​​​នៃ​ជំងឺ​បេះដូង។ មានការណែនាំ​ឲ្យ​អ្នក​ពិនិត្យ​សម្ពាធ​ឈាម​រៀងរាល់​៦ខែម្តង។ ​សម្ពាធឈាម (blood pressure)​​ដែល​ក្រោម​ 120/80mmHg ចាត់ទុកថា​ល្អប្រសើរ។
Blood pressure test
Source: AAP

៥ ដើម្បីគណនាសន្ទស្សម៉ាសនៃរូបរាងកាយរបស់លោកអ្នក (BMI)

២ភាគ៣​នៃ​ពលរដ្ឋ​អូស្រ្តាលី​បើមិន​ធាត់​ជ្រុល​ទេ​ក៏លើសទម្ងន់ដែរ។ វេជ្ជបណ្ឌិត​អាច​គណនា​សន្ទស្សម៉ាសនៃរូបរាងកាយ​របស់​អ្នក​ដោយ​ធ្វើ​ការ​ប្រៀបធៀ​បទម្ងន់​ទៅ​នឹង​កំពស់​របស់​អ្នក។ BMI ផ្តល់​ជាយោបល់​ដល់អ្នក​ថា​តើ​អ្នក​មានទំងន់សមល្មម ឬក៏ស្គម​ ឬធាត់ ឬក៏ធាត់ជ្រុល​ធៀបទៅនឹង​កំពស់របស់​អ្នក។
Obesity
Source: AAP

៦ ដើម្បីពិនិត្យសកម្មភាពបេះដូងរបស់អ្នក

ការវាស់ច​ង្វាក់បេះដូងដែលហៅថា ECG  គឺ​ជា​ការ​ធ្វើតេស្តវេជ្ជសាស្រ្ត​ដ៏សាមញ្ញមួយ​​ដែល​វាស់​ចង្វាក់​បេះដូងរបស់​អ្នក​ដោយ​គ្រឿង​អគ្គិសនី នៅ​ពេល​ដែល​បេះដូងរបស់​អ្នក​កន្រ្តាក់។ វេជ្ជបណ្ឌិត​ប្រចាំគ្រួសារឬ​GP​​របស់​លោក​អ្នក​​អាច​ស្នើសុំ​ឲ្យ​មានការ​ធ្វើតេស្ត​ECG ដើម្បី​ការពារ​ភាព​មិនប្រក្រតីនៃបេះដូង។
ECG report
Close-up of an ECG report Source: Getty Images

៧ ដើម្បីចាក់ថ្នាបង្ការជំងឺនិងបង្កើតភាពស៊ាំដល់លោកអ្នក

មានការប៉ាន់ប្រមាណថា ការ​ចាក់ថ្នាំវ៉ាក់សាំង​នៅ​ពេល​បច្ចុប្បន្នេះ​បាន​ជួយ​សង្គ្រោះជីវិត​មនុស្ស​រហូតដល់​ទៅ​៣លាននាក់​នៅ​ទូទាំង​ពិភពលោក​ជារៀងរាល់ឆ្នាំ។  ការ​ចាក់ថ្នាំបង្ការ(Immunisation) គឺជាវិធីងាយស្រួល មានសុវត្ថិភាព​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​​ក្នុងការ​ការពារ​កុមារ​និង​មនុស្ស​ពេញ​វ័យ​ពី​ជំងឺ​គ្រោះថ្នាក់​នានា​មុន​ពេល​ដែល​ពួកគេ​ប៉ះពាល់​​ជំងឺទាំងនោះ។
Flu shot
Source: David Cheskin/PA Wire

៨ ដើម្បីពិនិត្យស្បែករបស់លោកអ្នក

ក្រុមប្រឹក្សាជំងឺមហារីក (Cancer Council)  និយាយថា​២ភាគ៣​ពលរដ្ឋ​អូស្រ្តាលី​ធ្វើរក​វិនិច្ឆ័យ​ឃើញ​កើត​ជំងឺ​មហារីកស្បែកនៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​៧០ឆ្នាំ ហើយ​ជារៀងរាល់ឆ្នាំ​មាន​មនុស្ស​៧៥០០០០ ព្យាបាល​ជំងឺមហារីកស្បែកនេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ​ពិនិត្យ​ស្បែក​របស់​អ្នក​ដោយរក​មើល​ប្រជ្រុយ​និង​កន្ទួល​រមាស់​ខុសប្លែកពី​ធម្មតាដែល​អាច​ជា​ជំងឺ​មហារីកស្បែក។

Skin check
Dermatologist examining patient for signs of skin cancer Source: Getty Images

៩ ដើម្បីទៅពិនិត្យសុខភាពផ្លូវចិត្តរបស់លោកអ្នក

អង្គភាព Beyond Blue និយាយថា ពលរដ្ឋអូស្រ្តាលី​៣លាននាក់​កំពុងតែ​រស់នៅ​ជាមួយ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ឬ​ក៏​ជំងឺ​ថប់អារម្មណ៍។ វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ប្រសើរបំផុតសម្រាប់​អ្នក​ដែល​ស្វែង​រក​ជំនួយ​​ពី​អ្នក​ជំនាញ​វិជ្ជាជីវៈ។
R U OK
Source: Public Domain


Share

Published

Updated

By Ildiko Dauda, Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service