Latest

WHO កំណត់និយមន័យកូវីដរ៉ាំរ៉ៃចំពោះកុមារ ដោយនិយាយថា រោគសញ្ញាជះឥទ្ធិពលដល់ការប្រកបមុខងារប្រចាំថ្ងៃ

នេះគឺជាព័ត៌មានថ្មីៗប្រចាំខែចុងក្រោយបង្អស់របស់អ្នក ស្តីអំពី COVID-19 នៅក្នុងប្រទេសអូស្ត្រាលី។

AUSTRALIA-SYDNEY-RESTRICTIONS-EASING

A teacher welcomes students outside a primary school in Sydney, Australia. (file) Credit: Xinhua News Agency/Xinhua News Agency via Getty Ima

Key Points
  • រោគសញ្ញា​នៃ​ជំងឺLong COVIDចំពោះ​កុមារ​រួម​មាន​ភាព​នឿយហត់ ក្លិន​ប្រែប្រួល និង​ការ​ថប់​បារម្ភ
  • ប្រធានមន្រ្តីវេជ្ជសាស្ត្រអូស្ត្រាលីលោក Paul Kelly ប្រឈមនឹងការសាកសួរដេញដោលនៅព្រឹទ្ធសភាអំពី long COVID
អង្គការសុខភាពពិភពលោកបានចេញផ្សាយនិយមន័យករណីព្យាបាលថ្មីសម្រាប់កូវីដរ៉ាំរ៉ៃ(Long Covid) ឬ​រោគសញ្ញាក្រោយកើតកូវីដ (Post-Covid) ចំពោះកុមារ និងមនុស្សវ័យជំទង់។

WHOបាននិយាយថា អនីតិជនដែលរងផលប៉ះពាល់ដោយ កូវីដរ៉ាំរ៉ៃ (Long Covid) ទំនងជារាយការណ៍ពីភាពអស់កម្លាំងល្ហិតល្ហៃ ការផ្លាស់ប្តូរក្លិន និងការថប់បារម្ភ ច្រើនជាងមិត្តភក្តិរបស់ពួកគេដែលមានសុខភាពល្អ។

អង្គការនេះបាននិយាយថា "រោគសញ្ញាជាទូទៅមានឥទ្ធិពលលើមុខងារប្រចាំថ្ងៃ ដូចជាការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ សកម្មភាពរាងកាយ អាកប្បកិរិយា សកម្មភាពសិក្សា មុខងារសង្គម (ទំនាក់ទំនងជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារ) និងដំណាក់កាលនៃការអភិវឌ្ឍន៍"។

"រោគសញ្ញាអាចជាការចាប់ផ្តើមថ្មី បន្ទាប់ពីការជាសះស្បើយដំបូងពី COVID-19ធ្ងន់ធ្ងរ ឬនៅតែបន្តកើតមានពីជំងឺដំបូង។ វាក៏អាចប្រែប្រួល ឬកើតឡើងវិញម្តងទៀតទៅតាមពេលវេលា។"
អង្គការសុខភាពពិភពលោកបាននិយាយថា រោគសញ្ញាចំពោះកុមារអាចចាប់ផ្តើមក្នុងរយៈពេល 3 ខែ បន្ទាប់ពីការឆ្លងដំបូង និងមានរយៈពេលយ៉ាងហោចណាស់ 2 ខែ ដូចមនុស្សពេញវ័យដែរ។

រោគសញ្ញានៃជំងឺកូវីដរ៉ាំរ៉ៃ ចំពោះមនុស្សពេញវ័យរួមមាន អស់កម្លាំង ដង្ហើមខ្លី ពិបាកដកដង្ហើម មានបញ្ហាក្នុងការចងចាំ ការផ្តោតអារម្មណ៍ ឬបញ្ហាក្នុងការគេង ក្អកជាប់រហូត ឈឺទ្រូង ពិបាកនិយាយ ឈឺសាច់ដុំ បាត់បង់ក្លិន ឬរសជាតិ ការធ្លាក់ទឹកចិត្ត ឬថប់បារម្ភ និងគ្រុនក្តៅ។
ទិន្នន័យពីវិទ្យាស្ថានសម្រាប់ការវាស់វែង និងការវាយតម្លៃសុខភាពបានបង្ហាញថា មនុស្ស 145 លាននាក់បានវិវត្តន៍លក្ខខណ្ឌក្រោយកើតកូវីត (post-COVID-19) នៅចុងឆ្នាំ 2021។

លោកសាស្រ្តាចារ្យ Paul Kelly ប្រធានមន្រ្តីវេជ្ជសាស្ត្ររបស់ប្រទេសអូស្ត្រាលី និងលោកអនុប្រធានមន្រ្តីវេជ្ជសាស្ត្រ Michael Kidd បានប្រឈមមុខនឹងការសាកសួរដេញដោលរបស់ព្រឹទ្ធសភាអំពីជំងឺកូវីដ១៩។

លោកសាស្ត្រាចារ្យ Kelly បាននិយាយថា រដ្ឋាភិបាលបានកំពុងបង្កើតយុទ្ធសាស្ត្រមួយ ដើម្បីដោះស្រាយជាមួយជំងឺកូវីដរ៉ាំរ៉ៃ ឬ Long-COVID នេះ។

ទោះជាយ៉ាងណា លោកមិនបានកំណត់ពេលវេលាច្បាស់លាស់ ថាតើពេលណាដែលយុទ្ធសាស្ត្រនេះនឹងត្រូវបានត្រៀមរួចរាល់នោះទេ។
សាស្ត្រាចារ្យ Kelly បាននិយាយថា ការប្រមូលទិន្នន័យ long COVID មានភាពស្មុគស្មាញ និងពិបាក ដោយសារអវត្តមាននៃនិយមន័យច្បាស់លាស់។

លោកបាននិយាយថា "អ្វីដែលយើងកំពុងប្រើនៅពេលនេះគឺ - និយមន័យរបស់អង្គការសុខភាពពិភពលោក និយមន័យ NICE ពីចក្រភពអង់គ្លេស។ វាល្អណាស់សម្រាប់គោលបំណងស្រាវជ្រាវ ព្រោះវាមានលក្ខណៈទូលំទូលាយ"។

"ប៉ុន្តែបើនិយាយពីការព្យាយាមយល់ការពិត យើងត្រូវការលើសពីនេះ ហើយប្រសិនបើគ្មាននរណាម្នាក់នឹងធ្វើវាទេ នោះយើងគួរតែធ្វើវានៅទីនេះ"។

កាលពីថ្ងៃព្រហស្បតិ៍ លោកសាស្រ្តាចារ្យ Kelly បាននិយាយថា ពួកគេកំពុងទស្សន៍ទាយពីរលកកូវីដ "ពីរលើកផ្សេងទៀត" នៅឆ្នាំនេះ។

លោកបាននិយាយថា "ខ្ញុំគិតថាវានឹងមានកន្ទុយដ៏វែងមួយចំពោះជំងឺរាតត្បាតនេះ ទោះបីជាដំណាក់កាលស្រួចស្រាវកំពុងថយចុះក៏ដោយ" ។
ប្រទេសអូស្ត្រាលីបានបាត់បង់ប្រជាជនអស់ជាង 18,000 នាក់ រួមទាំង14,855 នាក់ក្នុងឆ្នាំ 2022 ដោយសារ COVID-19 ចាប់តាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម។


ស្វែងរកគ្លីនីកព្យាបាលជំងឺកូវីដរ៉ាំរ៉ៃ ឬ Long COVID clinic៖

ACT  New South Wales  Northern Territory Queensland

South Australia Tasmania  Victoria  Western Australia

ស្វែងរកគ្លីនីក​ធ្វើតេស្ត​កូវីដ-19

ACT New South Wales Northern Territory Queensland

South Australia Tasmania Victoria Western Australia

ចុះបញ្ជី​លទ្ធផល​នៃការ​ធ្វើតេស្តរហ័រ(RAT)របស់​អ្នកនៅ​ទីនេះ ប្រសិនបើអ្នកវិជ្ជមាន

ACT  New South Wales Northern Territory Queensland

South Australia Tasmania Victoria Western Australia

មុនពេល​អ្នកធ្វើដំណើរ​ទៅបរទេស ចូរពិនិត្យ​មើល​ដំបូន្មាន និងតម្រូវការ​ធ្វើ​ដំណើរ​ចុងក្រោយ​បំផុត។

នេះ​គឺ​ជា​ជំនួយខ្លះៗ​ក្នុងការ​ស្វែងយល់​ពី ភាសាកូវីដ-19​ជា​ភាសារបស់​អ្នក។

អាន​ព័ត៌មាន​ស្តីពី COVID-19 ទាំងអស់​ជា​ភាសារបស់​អ្នក​នៅលើ SBS Coronavirus portal។

Share

Published

Updated

Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service