ការកាត់កងពន្ធសម្រាប់ការធ្វើការងារពីផ្ទះបានផ្លាស់ប្តូរ- នេះជាអ្វីដែលប្រជាជនអូស្រ្តាលីត្រូវដឹង

និយោជកអូស្ត្រាលីជាច្រើន បន្តអនុញ្ញាតឱ្យនិយោជិកធ្វើការពីផ្ទះ ក្រោយពីការរឹតបន្តឹង និងការបិទខ្ទប់ COVID-19បានបញ្ចប់ទៅ។

Мајка користи лаптоп и мобилен телефон додека ја држи малата ќерка

Australian taxpayers can not claim tax deductions for costs related to their children's education such as iPads, desks and subscriptions for online learning. (Representative image). Credit: MoMo Productions/Getty Images

Key Points
  • ឥឡូវនេះ អ្នកជាប់ពន្ធអាចទាមទារការកាត់កង 67 សេនក្នុងមួយម៉ោងដែលធ្វើការពីផ្ទះ
  • ចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 អ្នកជាប់ពន្ធត្រូវតែកត់ត្រាចំនួនម៉ោងធ្វើការពីផ្ទះជាទម្រង់ដូចជា តារាងពេលវេលា កាលវិភាគ និងកំណត់ហេតុ
  • ATO នឹងមិនទទួលយកការប៉ាន់ស្មាន ឬកំណត់ហេតុរយៈពេល 4 សប្តាហ៍ម្តង ជាកំណត់ត្រាម៉ោងធ្វើការពីផ្ទះទៀតនោះទេ។
អ្នកជាប់ពន្ធអូស្ត្រាលីអាចទាមទារការកាត់កងពន្ធសម្រាប់ការចំណាយដែលពួកគេមាននៅពេលធ្វើការពីផ្ទះ។
ការកាត់កងទាំងនេះអាចត្រូវបានទាមទារដោយប្រើ 'ថ្លៃចំណាយពិតប្រាកដ' ឬ 'អត្រាថេរ' ។
ការិយាល័យពន្ធដារអូស្ត្រាលី (ATO) ឥឡូវនេះបានកែសម្រួលវិធីសាស្ត្រអត្រាថេរនេះ។

សិទ្ធិក្នុងការ​ទទួលបាន
Tim_Loh.jpg
Assistant Commissioner Tim Loh. Credit: ATO/lightbulb studio
លោក Tim Loh ជំនួយការស្នងការរបស់ ATO បាននិយាយថា អ្នកបង់ពន្ធគួរតែពិនិត្យមើលសិទ្ធិទទួលបានរបស់ពួកគេ មុនពេលទាមទារការចំណាយពីការបំពេញការងារពីផ្ទះ។
ដើម្បីទាមទារចំណាយសម្រាប់ការបំពេញការងាររបស់អ្នកនៅផ្ទះ អ្នកត្រូវតែធ្វើការពីផ្ទះ ដើម្បីបំពេញកាតព្វកិច្ចការងាររបស់អ្នក មិនមែនគ្រាន់តែបំពេញកិច្ចការតិចតួច ដូចជាពិនិត្យអ៊ីមែលម្តងម្កាល ឬក៏ទទួលទូរសព្ទប៉ុណ្ណោះនោះទេ។
លោក Tim Loh ជំនួយការស្នងការរបស់ ATO
"ថែមទាំង អ្នកត្រូវតែមានការចំណាយបន្ថែម ដែលជាលទ្ធផលនៃការបំពេញការងារពីផ្ទះ។"

ការចំណាយបន្ថែមអាចរាប់បញ្ចូលទាំងថ្លៃអគ្គិសនី ឬហ្គាស (ការចំណាយលើថាមពល) សម្រាប់ម៉ាស៊ីនកំដៅ ឬម៉ាស៊ីនត្រជាក់ និងអំពូលភ្លើង ការចំណាយលើអ៊ីនធឺណិត ផ្ទះនិងទូរសព្ទចល័ត ឬចំណាយលើទិន្នន័យ ការចំណាយលើទូរសព្ទដៃនិងទូរសព្ទផ្ទះ និងសម្ភារៈការិយាល័យ។

ATO បានប្រាប់ SBS ថា "ការចំណាយផ្សេងទៀតរួមមាន ការធ្លាក់ចុះនៃតម្លៃរំលោះទ្រព្យសកម្មដែលប្រើសម្រាប់ការងារដូចជា កៅអី និងតុ ឧបករណ៍ដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ និងសូហ្វវែរ និងការជួសជុល និងថែទាំទ្រព្យសម្បត្តិដែលកាត់រំលោះ" ។

និយោជិកត្រូវតែរក្សាកំណត់ត្រានៃការចំណាយបន្ថែមទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចទាមទារការកាត់កងចំណាយសម្រាប់កាហ្វេ តែ របស់របរប្រើប្រាស់ក្នុងផ្ទះទូទៅ ការចំណាយទាក់ទងនឹងការសិក្សារបស់កូនៗពួកគេ ដូចជា iPads តុ និងការជាវសម្រាប់ការរៀនតាមអនឡាញ និងរបស់របរដែលនិយោជកផ្តល់ឱ្យនោះទេ។

ការផ្លាស់ប្តូរ

ឥឡូវនេះ អ្នកជាប់ពន្ធអាចទាមទារការកាត់កង 67 សេនក្នុងមួយម៉ោងដែលធ្វើការពីផ្ទះ ក្រោមវិធីសាស្ត្រចំណាយថេរដែលបានកែប្រែរួចហើយ។ កាលពីមុន គឺ52 សេនក្នុងមួយម៉ោងធ្វើការ។

លោក Nayan Patel ដែលជាគណនេយ្យករដែលមានអាជ្ញាប័ណ្ណ បាននិយាយថា និយោជិកលែងតម្រូវឱ្យមាន ការិយាល័យជាក់លាក់នៅក្នុងផ្ទះទៀតហើយ ក្រោមវិធីសាស្ត្រដែលបានកែសម្រួលថ្មីនេះ។

លោក Patel បាននិយាយថា "អត្រាថេរដែលបានកែប្រែថ្មី ចំនួន 67 សេនក្នុងមួយម៉ោងធ្វើការនេះ គ្របដណ្តប់លើការចំណាយបន្ថែមដូចជា អគ្គិសនី ហ្គាស ការប្រើប្រាស់ទូរសព្ទ អ៊ីនធឺណិត សម្ភារៈការិយាល័យ និងឧបករណ៍ប្រើប្រាស់កុំព្យូទ័រ"។

លោកបានបន្ថែមថា "ទ្រព្យសកម្ម និងឧបករណ៍ ដែលជាធម្មតាផ្តល់ឱ្យអ្នកជាប់ពន្ធនូវការកាត់កងច្រើនជាងនេះ ដូចជាវត្ថុបច្ចេកវិទ្យា និងគ្រឿងសង្ហារិមការិយាល័យ មិនត្រូវបានរាប់បញ្ចូលក្នុងអត្រាការកែសម្រួលនេះទេ ហើយចាំបាច់ត្រូវទាមទារដាច់ដោយឡែកពីគ្នា" ។

ការផ្លាស់ប្តូរដែលបានកែសម្រួលថ្មីនេះ ចាប់អនុវត្ត ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ហើយអ្នកជាប់ពន្ធអាចប្រើវិធីនេះ សម្រាប់ការបង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេសម្រាប់ឆ្នាំ 2022-23 ។

ការរក្សាកំណត់ត្រា

ATO បាននិយាយថា ខ្លួននឹងមិនទទួលយកការប៉ាន់ប្រមាណ ឬកំណត់ហេតុរយៈពេល 4 សប្តាហ៍ម្តង ឬឯកសារស្រដៀងគ្នានេះ ក្រោមវិធីសាស្ត្រចំណាយថេរ ដែលបានកែសម្រួលថ្មី ចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 នេះឡើយ។

និយោជិកត្រូវតែកត់ត្រាម៉ោងជាទម្រង់ដូចជា តារាងពេលវេលា(time-sheets) កាលវិភាគ(Roster) កំណត់ហេតុនៃពេលវេលាដែលបានចំណាយក្នុងការចូលទៅប្រើប្រព័ន្ធអាជីវកម្មឬក្រុមហ៊ុន ឬកំណត់ហេតុប្រចាំថ្ងៃសម្រាប់ពេលពេញមួយឆ្នាំ។

លោក Loh បាននិយាយថា ការរៀបចំជាអន្តរកាលគឺធ្វើឡើងសម្រាប់ឆ្នាំ 2022-23 សម្រាប់អ្នកជាប់ពន្ធទាំងឡាយដែលមិនបានរក្សាកំណត់ត្រាក្នុងឆ្នាំប្រាក់ចំណូលនេះ។

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ដល់ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023 យើងនឹងទទួលយកកំណត់ត្រាដែលតំណាងឱ្យចំនួនម៉ោងសរុបដែលបានធ្វើការពីផ្ទះ (ឧទាហរណ៍ កំណត់ហេតុរយៈពេល 4 សប្តាហ៍ម្តង)
លោក Tim Loh ជំនួយការស្នងការរបស់ ATO
វិធីសាស្រ្តថ្លៃចំណាយជាក់ស្តែង

ATO បាននិយាយថាវិធីសាស្ត្រចំណាយជាក់ស្តែងមិនមានការផ្លាស់ប្តូរទេ។

ការិយាល័យនេះបាននិយាយថា និយោជិកត្រូវតែរក្សាកំណត់ត្រាទុកប្រសិនបើពួកគេមានបំណងប្រើវិធីសាស្រ្តនេះ សម្រាប់ការទាមទារ ចំណែកដែលទាក់ទងនឹងការងារជាក់ស្តែង សម្រាប់ការចំណាយទាំងអស់។

កំណត់ត្រារួមមានបង្កាន់ដៃ វិក្កយបត្រ និងឯកសារទាំងអស់ដែលបង្ហាញពីចំនួនម៉ោងធ្វើការពីផ្ទះក្នុងអំឡុងឆ្នាំដែលប្រកាសប្រាក់ចំណូល (មិនថាជា ម៉ោងពិតប្រាកដ ឬកំណត់ហេតុប្រចាំថ្ងៃ ឬឯកសារដែលកត់ត្រាទុកសម្រាប់រយៈពេលបួនសប្តាហ៍ ដើម្បីបង្ហាញគំរូនៃការធ្វើការនៅផ្ទះ)។

ATO បាននិយាយថានិយោជិកត្រូវតែរក្សាកំណត់ត្រាអំពីរបៀបដែលពួកគេគណនាចំណែកដែលទាក់ទងនឹងការងារ និងចំណែកឯកជននៃការចំណាយរបស់ពួកគេ។

ពួកគេមិនអាចទាមទារការកាត់កងសម្រាប់ចំណាយដែលបានបង់រួចហើយ ឬសងត្រឡប់មកវិញដោយនិយោជកនោះទេ។

ATO បាននិយាយទៀតថា និយោជិកមិនអាចទាមទារចំណយមកវិញភ្លាមៗនូវចំនួនទឹកប្រាក់ពេញ នៃទ្រព្យសកម្មដែលមានតម្លៃលើសពី 300 ដុល្លារឡើយ មិនថាប្រើវិធីសាស្រ្តអ្វីនោះទេ។

ការិយាល័យនេះបាននិយាយថា ការកាត់កងត្រូវតែ ទាមទារជារំលោះក្នុងរយៈពេលជាច្រើនឆ្នាំ។


SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ SBS Coronavirus portal, ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕

Share

Published

Updated

By Sahil Makkar
Presented by Sopharany Hay
Source: SBS

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service