ព្រះរាជពិធីបុណ្យខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ

King-norodom-sihamoni and PM Hun Manet - SHS Media.jpg

ព្រះរាជពិធីបុណ្យខួប លើកទី២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ចាប់តាំងពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលានេះ ពិធីបុណ្យយ៉ាងមហោឡារិក ត្រូវបានប្រារព្ធឡើង នៅព្រះបរមរាជវាំង ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។


នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ មិទ្ទិញមហាជន ត្រូវបានរៀបចំឡើង នៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ។

ដោយឡែក កាលពីថ្ងៃទី២៨ ខែតុលា និងនៅថ្ងៃទី២៩ ខែតុលា ព្រះរាជពិធី បានប្រារព្ធឡើង នៅក្នុងព្រះបរមរាជវាំង ដោយមានព្រះរាជពិធីតាមសាសនា កាលពីថ្ងៃទី២៨តុលា និងនៅថ្ងៃទី២៩តុលា ថ្នាក់ដឹកនាំកំពូលៗ បានចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖

( សំឡេង )

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួប លើកទី២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ រយៈពេល ៣ថ្ងៃនេះ ក៏មានការតាំងបង្ហាញនូវព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង និងអុជកាំជ្រួចរយៈពេល ៣យប់ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលាផងដែរ។

( សំឡេងកាំជ្រួច​ )

ក្នុងរយៈពេល ២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤- ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនយោបាយកម្ពុជា បានលើកឡើងថា ព្រះអង្គ បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូននូវរដ្ឋធម្មនុញ្ញ។

( សំឡេង )

សូមរម្លឹកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ ហើយឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីសម្តេចព្រះ នរោត្តម សីហនុ ប្រកាសដាក់រាជ្យ។ ព្រះអង្គ ជាព្រះរាជបុត្ររបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service