អូស្ត្រាលី និងកម្ពុជា ធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា

Australian Embasador Justin Whyatt at Pastor Institute.jpg

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក Justin Whyatt និងនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា Dr. Andre Spiegel

តាមរយៈអង្គការសុខភាពពិភពលោក World Health Organization (WHO) រដ្ឋាភិបាលអូស្ត្រាលី កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពិសោធន៍នៅក្នុងប្រទេស ដោយផ្តល់ការបណ្តុះបណ្តាល តាមប្រពន្ធ័អ៊ីនធឺណែត និងជំនួយបច្ចេកទេសដល់មន្ទីរពិសោធន៍ជាតិ និងថ្នាក់ក្រោមជាតិ ចំនួនប្រាំ។


កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក វ៉ាយអេត បានអញ្ជើញជួបជាមួយលោកសាស្រ្តាចារ្យ Andre Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដើម្បីពិភាក្សាអំពីការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC និងថ្លែងអំណរគុណ សម្រាប់ការគាំទ្ររបស់ក្រុមគ្រូពេទ្យ អំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជា ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្នុងការធ្វើតេស្តកូវីដ-១៩ ព្រមទាំងការកសាងសមត្ថភាព សម្រាប់មន្ទីរពិសោធន៍កម្ពុជា។


លោកឯកអគ្គរដ្ឋទូត វ៉ាយអេត ក៏បានអញ្ជើញទៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ជាប់មន្ទីរពេទ្យកាល់ម៉ែត្រ និងអង្គភាពស្រាវជ្រាវ។ កិច្ចសហការនេះ ធានាថា នឹងជាជំហាន ឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា នៅក្នុងប្រទេសកម្ពុជា៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service