ពិព័រណ៍លក់សៀវភៅ Big Bad Wolf មានសៀវភៅ​រាប់លានក្បាល​ជា​ភាសាខ្មែរ និង​អង់គ្លេស

Big Bad Wolf Book Fair in Phnom Penh.jpg

ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ពិព័រណ៍លក់សៀវភៅ Big Bad Wolf បើកលក់សៀវភៅរាប់លានក្បាល ជាភាសាខ្មែរ និងអង់គ្លេស ដាក់តាំងលក់នៅផ្សាររុងរឿង នៅជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការលក់បញ្ចុះតម្លៃពិសេសពី ១០% ទៅ ៥០%។ កម្មវិធីពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំនេះ បើកទ្វារពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២យប់។


ពិព័រណ៍លក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក Big Bad Wolf Books នៅឆ្នាំនេះ បានធ្វើឡើង បន្ទាប់ពីទទួលបានជោគជ័យ កាលពីឆ្នាំកន្លងទៅ ដើម្បីរួមចំណែកជំរុញចំណង់ចំណូលចិត្តអានសៀវភៅ និងអាចផ្តល់បទពិសោធន៍ទិញសៀវភៅថ្មីៗ ដែលមិនអាចប្រៀបបានសម្រាប់ប្រជាជនកម្ពុជា។

ពិព័រណ៍រសៀវភៅដ៏ធំនេះ ត្រូវបានយុវជនជាច្រើន នាំគ្នាចូលមើល និងទិញសៀវភៅអាន ជាភាសាខ្មែរ និងជាភាសាអង់គ្លេស។

( សំឡេង ) 

សៀវភៅជាភាសាខ្មែរ និងភាសាអង់គ្លេសថ្មីៗជាង ១លានក្បាល ដែលដាក់តាំងលក់ នៅក្នុងពិព័រណ៍រយៈពេល ១១ថ្ងៃនេះ មានសៀវភៅច្រើនប្រភេទ ដូចជា សៀវភៅកុមារ ប្រលោមលោក សម្រាប់យុវវ័យ និងប្រភេទរឿងពិត រឿងប្រឌិត សៀវភៅធ្វើម្ហូប និងប្រភេទសៀវភៅជំនួយខ្លួនឯង។

អ្នកចូលចិត្តអានសៀវភៅ សិស្សសាលា ឬឪពុកម្តាយ ដែលចង់ជំរុញទឹកចិត្តកូនឱ្យស្រឡាញ់ចូលចិត្តការអានសៀវភៅ គឺអាចចូលមើលសៀវភៅ នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Books នេះបាន។

សូមជម្រាបថា ​ការលក់សៀវភៅ Big Bad Wolf ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៩។ ពិព័រណ៍សៀវភៅ Big Bad Wolf គឺជាគំនិតផ្តួចផ្តើមរបស់ BookXcess ដែលមានលោក Andrew Yap និង Jacqueline Ng ជាស្ថាបនិក ដោយមានបេសកកម្មក្នុងការផ្តល់ជូនសៀវភៅ ដែលមានតម្លៃសមរម្យ និងអាចទទួលបាន យកទៅប្រើប្រាស់ សម្រាប់មនុស្សគ្រប់គ្នា។

ពិព័រណ៍សៀវភៅនេះ ត្រូវបានគេទទួលស្គាល់ថា ជាការលក់សៀវភៅដ៏ធំបំផុតរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី និងតំបន់ជាច្រើនទៀត។ ការលក់សៀវភៅ Big Bad Wolf បាននាំយកសៀវភៅរាប់លានក្បាល ទៅកាន់អ្នកអានទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះ បន្តជំរុញវប្បធម៌នៃការអាន និងលើកកម្ពស់ដល់សហគមន៍ តាមរយៈចំណេះដឹង និងការស្រមើស្រមៃ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service