សពយោធិន​ក្នុងឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រយោធា ត្រូវ​បាន​បូជា និងបញ្ជូន​មក​ធ្វើបុណ្យនៅ​ភ្នំពេញ

Pilot bodies.jpg

សពយោធិន ជាអាកាសយានិក ២រូប ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រយោធា ១គ្រឿង នៅជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់

សាកសពយោធិន ជាអាកាសយានិក ០២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ នៅជួរភ្នំពេញក្រវាញ ក្នុងចំណុចភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជា កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកអិដ្ឋធាតុ មកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។


អិដ្ឋធាតុអាកាសយានិកទាំងពីររូប គឺលោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ត្រូវបានដឹកមកដល់រោងបុណ្យ ស្ថិតនៅក្នុងបញ្ជាការដ្ឋានកងទ័ពអាកាស ពោធិ៍ចិនតុង ក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលជាប្រធានគណៈបញ្ជាការរុករកឧទ្ធម្ភាគចក្រ ដែលធ្លាក់នោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

សូមបញ្ជាក់ថា សពអាកាសយានិកទាំង ២រូប ត្រូវបានក្រុមរុករករបស់ក្រសួងការពារជាតិ រកឃើញជាបន្តបន្ទាប់ ជាមួយនឹងឧទ្ធម្ភាគចក្រយោធា ១គ្រឿង ដែលធ្លាក់នោះ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងព្រៃ ជួរភ្នំក្រវាញ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឧទ្ធម្ភាគចក្រយោធា ១គ្រឿងនោះ បានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហ្វឹកហាត់ហោះហើរផ្លូវឆ្ងាយភ្នំពេញ-ពោធិ៍សាត់-កោះកុង។

ការរុករកបានអូសបន្លាយពេលយូរ ត្រូវបានកងកម្លាំងទាហាន បញ្ជាក់ថា ដោយសារតែបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ព្រៃភ្នំនោះ ទើបរហូតដល់ថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ទើបរកឃើញឧទ្ធម្ភាគចក្រ និងសាកសពយោធិន ជាអាកាសយានិកទាំង ២នាក់។ ដំបូង ក្រុមការងារ ប្រកាសថា នឹងវេចខ្ចប់ យកសាកសពទាហានទាំង ២នាក់ បញ្ជូនមកភ្នំពេញ តែដោយសារតែសភាពសាកសពយូរថ្ងៃ និងអាកាសធាតុ មិនអំណោយផល ក៏ត្រូវបានក្រុមរុករក សម្រេចបូជាសព និងយកតែអិដ្ឋធាតុ មកជូនក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណី នៅភ្នំពេញ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service