អ្នកជំនាញថា កម្ពុជាអាចសម្រេចបាននូវមហច្ឆិតាក្លាយជាអធិរាជស្វាយចន្ទី

Cambodia cashew.jpg

គ្រាប់ស្វាយចន្ទីរបស់កម្ពុជា

ក្នុងពិធីបើកដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងសហភាពអឺរ៉ុប អំពីខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទស្វាយចន្ទីពិភពលោក World Cashew Conference នៅទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម ដើម្បីផ្សព្វផ្សាយពីសក្តានុពលស្វាយចន្ទីកម្ពុជា ទៅកាន់ពិភពលោក។


តាមអ្នកជំនាញដដែល កម្ពុជា គឺជាប្រទេស ដែលដាំដុះស្វាយចន្ទីច្រើនជាងគេ លំដាប់ទី២ បន្ទាប់ពីប្រទេសកូឌឺវ័រ នៅតំបន់អាហ្រ្វិក តែគុណភាពគ្រាប់ស្វាយចន្ទីរបស់កម្ពុជា គឺល្អជាងគេ ដែលនេះជាកត្តាសំខាន់ រុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការកែច្នៃ តាមរយៈខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែម។

លោក កុក ធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បន្ថែមថា ស្វាយចន្ទីកម្ពុជា មានសក្តានុពល និងគុណភាពខ្ពស់ ដែលអាចធ្វើឱ្យកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី ដូចអ្វីដែលថ្នាក់ដឹកនាំកម្ពុជា ចង់បាន។ ( សំឡេង )

ជាមួយគ្នានេះ កម្ពុជា ក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទ ស្វាយចន្ទីពិភពលោក លើកទី១០ នាថ្ងៃទី១-៤ ដើមខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តសៀមរាប។

កម្មវិធីនេះ នឹងជួយជំរុញការផ្សព្វផ្សាយដល់សាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុង និងក្រៅស្រុកឱ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីសក្តានុពលស្វាយចន្ទីកម្ពុជា និងទាក់ទាញដៃគូពាណិជ្ជកម្ម អ្នកទិញ អ្នកវិនិយោគ និងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់នាំចេញ សំដៅលើកកម្ពស់ការប្រកួតប្រជែង ពិសេសជួយជំរុញកំនើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាបន្ន។

សមាគមស្វាយចន្ទីកម្ពុជា បានប្រកាសថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៦៥១ ០០០តោន។ ក្នុងនោះ នាំចេញទៅវៀតណាម ចំនួន ៦១៥ ០០០តោន ស្មើទឹកប្រាក់ ៨៣១លានដុល្លារអាមេរិក ថយចុះ ១៦,៧ភាគរយ បើធៀបរយៈកាលដូចគ្នា កាលពីឆ្នាំ២០២២។ ចំពោះតម្លៃវិញ ជាមធ្យមគ្រាប់ស្វាយចន្ទីស្ងួត ថ្លៃ ១៦៥៨ ដុល្លារអាមេរិក ក្នុង ១តោន។ ដោយឡែក នៅខែតុលា ឆ្នាំនេះ គ្រាប់ស្ងួតតម្លៃ ៧០០០រៀល-៧៥០០រៀល ក្នុង ១គីឡូក្រាម ឬ ១៩០០ដុល្លារ ក្នុង ១តោន ដែលតម្លៃនេះ ជាតម្លៃល្អ បើធៀបនឹងពេលកន្លងមក៕





Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service