រដ្ឋាភិបាល​កម្ពុជាប្រកាស​ជ្រើសរើសមន្រ្តីកសិកម្មឃុំ

Hun Mani.jpg

លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ តាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់»។


ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នេះ មានបេក្ខជន មានសិទ្ធិចូលប្រឡងជាង ៣ពាន់នាក់ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចជ្រើសរើស យកចំនួន ២៥០នាក់ នៅឆ្នាំ២០២៣នេះ ហើយក្នុងឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់ទៀត។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បេក្ខជន បេក្ខនារី ចំនួន ២៥០នាក់ ដែលមានសមត្ថភាពពេញលក្ខណៈ និងប្រឡងជាប់ ក្នុងឆ្នាំ២០២៣នេះ នឹងត្រូវបំពេញតួនាទី នៅតាមឃុំនានា នៅក្នុងបណ្តាខេត្តមួយចំនួន ដើម្បីបង្ហាត់បង្ហាញប្រជាពលរដ្ឋ ពីកសិកម្មស្រូវ។

( សំឡេង )

ចំណែកលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ដែលមានសមត្ថភាពច្បាស់លាស់ មានសិទ្ធិស្មើគ្នាក្នុងការចុះឈ្មោះចូលប្រឡង ហើយការប្រឡងប្រជែងទៀតសោត នឹងត្រូវធ្វើឡើង ដោយធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

( សំឡេង )

រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់លោក ហ៊ុន សែន បានប្រកាសចេញនូវគោលនយោបាយថ្មី តាមការរៀបចំរបស់លោកបណ្ឌិតកសិកម្ម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអតីតប្រធានអង្គការកសិកម្ម សេដាក ដើម្បីរៀបចំគ្រូបង្គោល ខាងជំនាញកសិកម្ម យ៉ាងហោចណាស់ ម្នាក់ នៅក្នុង ១ឃុំ ដើម្បីជួយដល់កសិករ ក្នុងការងារកសិកម្ម ពិសេសលើដំណាំស្រូវ៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service