កម្ពុជាបន្តយុទ្ធនាការ​បង្រ្កាបក្មេងទំនើង

Gangster group in Cambodia.png

កម្ពុជាបន្តយុទ្ធនាការបង្ក្រាបក្មេងទំនើង

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង បានចំនួន ៦៨ករណី ដោយឃាត់ខ្លួនបានជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨ នៅក្នុងប្រទេសកម្ពុជា។


ក្នុងនោះ មានខេត្តចំនួន៧ ពុំសូវមានសកម្មភាពក្មេងទំនើង ខណៈខេត្តកណ្តាល សមត្ថកិច្ចឃាត់ក្មេងទំនើង បានច្រើនជាងគេ។

លោក ទូច សុឃៈ ( សំឡេង )

ជាមួយគ្នានោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានផ្ញើសារ ផ្តាំទៅក្រុមយុវជន កុំឲ្យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រោះកាលណាតែពាក់ព័ន្ធហើយ យុវជននោះ នឹងត្រូវបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃ ខណៈប្រព័ន្ធថ្មីនេះ ក្រសួងកំពុងរៀបចំដំណើរការ។

លោក ទូច សុឃៈ ( សំឡេង )

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសកម្ពុជា ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា ក្មេងទំនើង បានធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ និងបង្ហោះតាមបណ្តាញសង្គម រហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។

ចាប់តាំងពីពេលនោះមក នៅតាមរាជធានីខេត្តទូទាំងប្រទេស បានចាប់ផ្តើមយុទ្ធនាការ ចាប់បង្ក្រាបក្មេងទំនើង ហើយបញ្ជូនទៅកាន់តុលាការ ចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគាររាប់រយនាក់ ក្នុង ១សប្តាហ៍ៗ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service