កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី AMMA លើកទី២

AMMA Cambodia 2024.jpg

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី AMMA លើកទី២

ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ AMMA បានបើកធ្វើហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាពេលនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនី មកពី ១៨ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែង។


( សំឡេងលោក ហ៊ុន ម៉ាណែត )

 ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាពេលនេះ មានប្រតិភូកីឡា និងអត្តពលិកសរុបមានចំនួន ២៣៣នាក់ដែលមកពីប្រទេសចំនួន១៥ និង ៣តំបន់ ក្នុងនោះ ប្រទេសដែលបញ្ជូនអត្តពលិកចូលរួមមាន ១២ប្រទេស រួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី។ រីឯ៣តំបន់ គឺ ចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។

ការប្រកួតនេះ ធ្វើឡើងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ ពីថ្ងៃទី ១១, ១២, ១៣ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះ កម្ពុជាបានត្រៀមអត្តពលិក ១៦រូបចូលរួមប្រកួត ក្នុងនោះរួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានប្រកាសយកខែតុលា រៀងរាល់ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ។

( សំឡេង )៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី AMMA លើកទី២ | SBS Khmer