កម្ពុជាសម្រេចមិនសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ

Hydroelectricity dams in cambodia.jpg

ទំនប់វារីអគ្គិសនី នៅកម្ពុជា

ក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ របស់លោក មិនសាងសង់វារីអគ្គិសនី នៅលើដងទន្លេមេគង្គឡើយ។ មូលហេតុ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថាន និងអេកូឡូស៊ី តាមដងទន្លេមេគង្គ។


លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនអោយមានការវិនិយោគរោងចក្រអគ្គិសនី ប្រើធ្យូងថ្ម នៅកម្ពុជា នោះទេ។

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាភ្លាមៗ ទៅក្រសួងរ៉ែ និងថាមពល អោយបញ្ឈប់នូវការអនុញ្ញាត រាល់គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្មទាំងអស់ ពិសេសត្រូវបញ្ចប់នូវផលិតកម្មរោងចក្រអគ្គិសនី ដុតធ្យូងថ្ម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដោយត្រូវរកដំណោះស្រាយ និងមធ្យោបាយណាមួយ ដើម្បីបញ្ចប់នូវការដុតធ្យូងថ្មទាំងនោះ អោយបានឆាប់បំផុត។

សូមរម្លឹកថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០វិច្ឆិកា មានអានុភាព ១៥០មេហ្កាវ៉ាត់ ប្រើទុនវិនិយោគជិត ៤០០លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន ក្រោមរូបភាព BOT គឺសាងសង់ ប្រតិបត្តិការ និងផ្ទេរ ក្នុងរយៈពេល ៣៩ឆ្នាំ។ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។

ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតចម្ងាយប្រមាណ ៤៦គ.ម ពីទីរួមខេត្តកោះកុង និងស្ថិតនៅចម្ងាយប្រមាណ ៣២០គ.ម ពីរាជធានីភ្នំពេញ និងស្ថិតនៅភាគនិរតី នៃជួរភ្នំក្រវាញ៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជាសម្រេចមិនសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ | SBS Khmer