លោក ហ៊ុន ម៉ាណែត បិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម

PM Hun Manet visits Vietnam-STPM.jpg

Vietnam PM Pham Minh Chinh and Cambodia PM Hun Manet

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នាថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម ជាប់ព្រំដែនប្រទេសកម្ពុជា។ វៀតណាម ជាប្រទេសអាស៊ានទី១ ដែលលោក ហ៊ុន ម៉ាណែត បានជ្រើសរើស ទៅធ្វើទស្សនកិច្ច បន្ទាប់ពីលោក ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ បន្តពីឪពុករបស់លោក។


ក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ភ្លាមៗ ក្រោយពីលោក ហ៊ុន ម៉ាណែត ចុះពីយន្តហោះ ពេលមកដល់ព្រលានយន្តហោះភ្នំពេញ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានលើកបង្ហាញពីភាពចាំបាច់ ដែលនាំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដើម្បីធ្វើទស្សនកិច្ច នាពេលនេះ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ( សំឡេង )

សូមរម្លឹកថា កាលពីព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរតាមយន្តហោះ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣។

វៀតណាម ក៏ជាប្រទេសទី២ ដែលលោក ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការ ក្រោយឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី។ កាលពីខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន អំឡុងពេលលោក ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន។

សេចក្តីរាយការណ៍ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ពេលនេះ មានគោលដៅចម្បង ក្នុងការពង្រឹងពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានអាយុកាល ៥៦ឆ្នាំហើយ។ កាន់តែសំខាន់ទៀតនោះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវៀតណាម គឺជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសជាប់ព្រំដែនទាំងពីរ ឱ្យកាន់តែមានសម្ទុះខ្លាំងក្លាបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ កន្លងមកនេះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
លោក ហ៊ុន ម៉ាណែត បិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម | SBS Khmer