កម្ពុជា​ឃាត់​មន្ត្រី​ប៉ូលិស​ដែល​មានក្បាលពោះធំ​មិនឱ្យ​ចេញ​ធ្វើការតាមទីសាធារណៈ និង​ប្រកាសលុបស្លាកលេខយានយន្ត ន.ប

Cambodia police officer.jpg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមឃាត់មន្ត្រីប៉ូលិស ដែលមានក្បាលពោះធំ មិនឱ្យចេញធ្វើការតាមទីសាធារណៈ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានប្រកាស ដាក់បទបញ្ជាទៅកាន់មេប៉ូលិសថា ចាប់ពីពេលនេះតទៅ មន្រ្តីនគរបាល ដែលមានក្បាលពោះធំ មិនត្រូវឱ្យចេញធ្វើការខាងក្រៅការិយាល័យទៀតទេ។ លោក ក៏បានណែនាំឱ្យប៉ូលិសទាំងអស់ នៅកម្ពុជា ត្រូវហាត់ប្រាណ សម្រកក្បាលពោះ ដើម្បីសុខភាពល្អផង និងដើម្បីឱ្យស័ក្តិសមជាសមត្ថកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផងដែរ។


ជាមួយគ្នានេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាស សម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុបចំនួន ១៩៤៧គ្រឿង ដែលក្នុងនោះ រថយន្តទេសចរណ៍ ១១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ ៦៦៧ ន.ច.ស ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

សូមរម្លឹកថា ការសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លុបចោលស្លាកលេខ ន.ប លើយានយន្តជិត ២ពាន់គ្រឿងនេះ បានធ្វើឡើង តែ ២ថ្ងៃប៉ុណ្ណោះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកបានប្រកាសណែនាំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យពិនិត្យមើលឡើងវិញ និងគ្រប់គ្រងឱ្យបាននូវផ្លាកលេខឡាន ន.ប និង ខ.ម ទាំងការចេញលេខឱ្យ ព្រមទាំងការប្រើប្រាស់។ តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្លាកលេខឡានប៉ូលិស និងឡានទាហានទាំងនេះ ត្រូវអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែនាយនគរបាល និងនាយទាហានជាន់ខ្ពស់តែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

សូមរម្លឹកបន្ថែមថា ស្លាកលេខឡានប៉ូលិស នគរបាល ឬន.ប និងស្លាកលេខឡានទាហាន ខេមរភូមិន្ទ ឬ ខ.ម បានកើតឡើងយូរឆ្នាំណាស់មកហើយ តាំងពីជំនាន់លោក ហ៊ុន សែន ឪពុករបស់លោក ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្ត្រីម្លេះ។ ពោលគឺស្លាកលេខប៉ូលិស និងស្លាកលេខទាហាន ត្រូវបំពាក់លើឡានទំនើបៗ ដែលមិនមានពន្ធ។ ឡានទាំងនោះ ក្រៅពីប៉ូលិស ឬទាហាន បើកប្រើប្រាស់ ក៏មានជនស៊ីវិល ជិះយ៉ាងច្រើន រហូតដល់មានឡានទំនើបៗ ស្លាកលេខ ខ.ម ជួលឱ្យជនជាតិចិន ជិះ បង្កគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
កម្ពុជា​ឃាត់​មន្ត្រី​ប៉ូលិស​ដែល​មានក្បាលពោះធំ​មិនឱ្យ​ចេញ​ធ្វើការតាមទីសាធារណៈ និង​ប្រកាសលុបស្លាកលេខយានយន្ត ន.ប | SBS Khmer