នាយករដ្ឋមន្រ្តីកម្ពុជា​ប្រកាស​ពីការ​ចរចា​ជាមួយភាគីថៃ ពាក់​ព័ន្ធ​ព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នា

PM Hun Manet and his thai counterpart - STPM.jpg

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ។

បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការចរចារបស់លោក ជាមួយនាយករដ្ឋមន្ត្រីថៃ អំពីព្រំដែនសមុទ្រ និងតំបន់ត្រួតស៊ីគ្នា ដែលមានប្រេង និងឧស្ម័ន។


ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការគិតគូរទាញផលរួម នៅតំបន់ត្រួតស៊ីគ្នានៃប្រេងកាត រវាងកម្ពុជា-ថៃ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខថាមពល និងមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជានោះឡើយ។

លោក ហ៊ុន ម៉ាណែត ដែលបានកាន់តំណែងបន្តពីឪពុករបស់លោក កាលពីខែសីហា ឆ្នាំ២០២៣ ក៏បានបន្ថែមថា ឪពុករបស់លោក បានដាក់ទិសដៅ ក្នុងការចរចាបញ្ហាព្រំដែនប្រកបដោយចក្ខុវែងឆ្ងាយ និងការទទួលខុសត្រូវខ្ពស់ ចំពោះជាតិ និងប្រជាជន ដើម្បីធានា កុំឱ្យកូនខ្មែរជំនាន់ក្រោយ មានជម្លោះព្រំដែន ជាមួយប្រទេសជិតខាង។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅព្រំដែនសមុទ្រ ដែលជាតំបន់ត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ គឺជាកន្លែងមានធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយក៏អំណោយផល ដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុក។

( សំឡេង )

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការមួយថ្ងៃវិលល្ងាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅជាប់ព្រំដែនកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទទួលបានលទ្ធផលផ្លែផ្កាជាច្រើននៃទំនាក់ទំនងទ្វេភាគី និងបានឯកភាពគ្នា លើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូ ដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ។

ក្រៅពីនោះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខថាមពល ដោយឯកភាព បន្តពិភាក្សាអំពីការធ្វើអាជីវកម្មរួមគ្នា នូវធនធានអ៊ីដ្រូកាបួន នៅ តំបន់ត្រួតស៊ីគ្នា រវាងប្រទេសទាំងពីរផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service