ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ

14 years old girl has been rescued and back to Cambodia

ក្មេងស្រីកម្ពុជាម្នាក់ ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ

ក្មេងស្រីកម្ពុជាម្នាក់ អាយុ ១៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ដែលត្រូវបានគេជួញដូរ នៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នេះ នាងបានវិលត្រឡប់មកពីប្រទេសចិន មកដល់កម្ពុជាវិញហើយ។


នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្មេងស្រីរងគ្រោះ បានថ្លែងតាមរយៈវិដេអូខ្លីប យ៉ាងដូច្នេះថា៖ ( សំឡេង )

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

ក្មេងស្រីរងគ្រោះរូបនេះ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ បានអះអាងថា នាងត្រូវបានគេជួញដូរពីកម្ពុជា យកទៅលក់នៅប្រទេសចិន ដោយបង្ខាំងនាង ឱ្យនៅតែក្នុងបន្ទប់ អស់រយៈពេល ៥ខែ ទៅ ៦ខែមកហើយ។

ក្មេងស្រីរងគ្រោះ បានរៀបរាប់ ក្នុងខ្លីបវិដេអូ បង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៤ ដោយលើកឡើងថា នាងបានចាញ់បោកមេខ្យល់ ដោយត្រូវគេលួងលោម យកនាងទៅធ្វើការ នៅប្រទេសចិន។ ប៉ុន្តែទៅដល់ប្រទេសចិន នាងត្រូវបានគេយកទៅលក់ ហើយបង្ខំឱ្យយកប្តីចិន និងចាប់នាងឃុំ ក្នុងបន្ទប់ ៥ ទៅ ៦ខែហើយ។

សូមរម្លឹកថា ករណីស្ត្រីខ្មែរយើង ចាញ់បោកគេ ពិសេសក្មេងស្រី យកទៅលក់ នៅបរទេស បានកើតឡើងយូរមកហើយ។ ពួកគេ ត្រូវបានមេខ្យល់លួងលោម យកទៅរៀបការប្តីបរទេស ពិសេសប្តីជាជនជាតិចិន ហើយត្រូវបានគេលក់ និងទទួលរងនូវការធ្វើបាបគ្រប់បែបយ៉ាង។

កន្លងមក អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរសមត្ថកិច្ចប្រទេសនានា បានជួយសង្គ្រោះជនរងគ្រោះបានច្រើននាក់ ពីការជួញដូរផ្លូវភេទ និងជួញដូរកម្លាំងពលកម្មនៅបរទេស ហើយបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ជាបន្តបន្ទាប់ផងដែរ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
ក្មេងស្រីកម្ពុជាម្នាក់ដែលត្រូវបានគេជួញដូរនៅប្រទេសចិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ | SBS Khmer