នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យបង្ក្រាបបុគ្គលណាដែលបំផ្លាញសំណង់ប្រវត្តិសាស្ត្រ

PM Hun Manet and First Lady on Cultural Day.jpg

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវទី១ ក្នុងទិវាវប្បធម៌ ៣ មីនា។

ក្នុងពិធីអបអរសាទរទិវាវប្បធម៌ ៣ មីនា ដែលរៀបចំឡើង កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបឱ្យបានទាន់ពេលវេលា រាល់បុគ្គលទាំងឡាយណា ដែលមានចេតនា បំផ្លាញសំណង់ប្រវត្តិសាស្ត្ររបស់កម្ពុជា។


លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដូច្នេះថា៖ “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែទាំ​ ថែរក្សាការពារ និងបង្ក្រាប រាល់បទល្មើសឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមានអាយុកាលជាច្រើនរយឆ្នាំ នៅតាមមូលដ្ឋាន នៅទូទាំងប្រទេស”។

ជាមួយគ្នានេះ លោកហ៊ុនម៉ាណែត ក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវបន្តរួមគ្នា ធ្វើបញ្ជី សារពើភ័ណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបិយ ឱ្យបានសព្វគ្រប់ ដើម្បីជៀសវាងការរំលោភបំពាន។ សម្ដេចក៏បានបញ្ជាឱ្យទាមទារមកវិញរាល់សម្បត្តិវប្បធម៌របស់ជាតិ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍វប្បធម៌ជាតិ ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់វប្បធម៌ជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ៕




Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service