ត្រីបបែលយក្ស​ទឹកសាប​របស់​កម្ពុជា ជាប់កំណត់ត្រាពិភពលោក

Cambodia fresh water Stingray.jpg

ត្រីបបែលយក្សទឹកសាបរបស់កម្ពុជា ជាប់កំណត់ត្រាពិភពលោក។

«ត្រីបបែលយក្សទឹកសាប នៅតំបន់ទនេ្លមេគង្គ» មួយក្បាល ក្នុងចំណោម ៣ក្បាល របស់ប្រទេសកម្ពុជា ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ជាត្រីទឹកសាប ដែលធំបំផុតក្នុងពិភពលោក។ ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភពលោកGUINNESS WORLD RECORDS បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។


លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ត្រីបបែលយក្សទឹកសាបចំនួន០៣ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែ។ង ត្រីបបែលយក្សទី១ ទម្ងន់ ១៨០គីឡូក្រាម ទី២ ទម្ងន់ ១៤៣គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់ ៣០០គីឡូក្រាម។ ត្រីបបែលយក្សទី៣នេះ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុត នៅលើពិភពលោក។

( សំឡេងលោក ហាស់ សារ៉េត )

តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអំពាវនាវដល់សាធារណជន និងផ្តាំផ្ញើដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធថែមទៀត ជាមួយរដ្ឋបាលជលផល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជ នៅក្នុងទន្លេមេគង្គលើរបស់ប្រទេសកម្ពុជា ដែលជាប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ធ្វើនេសាទ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ចំណែកលោក ផាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងក្នុងពិធីនេះថា វាជារឿង ដែលគួរឱ្យអបអរ ដែលកម្ពុជា បានទទួលនូវកំណត់ត្រាថ្មី ពី GUINNESS WORLD RECORDS។ នេះជាឱកាសដ៏សំខាន់ ក្នុងការបង្ហាញពីកិច្ចការងារអភិរក្ស នៅក្នុងទន្លេមេគង្គរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិក បានបន្ថែមថា ការទទួលស្គាល់នេះ បង្ហាញពីសារៈសំខាន់នៃការរកឃើញនូវជីវៈចម្រុះ ដែលវាសំខាន់ក្នុងពិភពលោក ក៏ដូចជា នៅក្នុងតំបន់មេគង្គ។ ជីវៈចម្រុះនេះ វាផ្តល់នូវការគាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋជាង ៦០លាននាក់ ដែលរស់នៅជុំវិញតំបន់នេះ។

សូមជម្រាបថា ចាប់ពីឆ្នាំ២០២០ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រី ដែលកំពុងរងគ្រោះថ្នាក់ ចំនួនជាង ១៦០០០ក្បាល ( ១៦,២៣៦ក្បាល ) ចូលក្នុងដែនទឹកធម្មជាតិ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីប្រាធំ ក្នុងនោះ ក៏មានត្រីបបែលយក្ស ៣ក្បាល នៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងផងដែរ៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service