កម្ពុជាអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះក្នុងអត្រាថ្មី

Pregnant woman

Pregnant woman - StockSnap-CCO Creative Commons Credit: Pixaybay

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដំបូង ក្នុងការអនុវត្តអត្រាថ្មី នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។


កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចដំឡើងប្រាក់ឧបត្ថម្ភទ្វេដង។ គឺថា ករណីកន្លងមក អនុវត្តម្តងបាន ៤ម៉ឺនរៀល ពេលនេះ ត្រូវដំឡើងទៅជា ៨ម៉ឺនរៀល ដោយមុនសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភ ៤ដង ហើយការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ គិតសរុបស្ត្រីផ្ទៃពោះ រហូតដល់កូនកើតមក អាយុក្រោម ២ឆ្នាំ ក្នុងម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួនចាប់ពី ១លាន ៥២ម៉ឺនរៀល រហូតដល់ ២លាន ៧២ម៉ឺនរៀល ដោយគិតទៅតាមចំនួនកូន គឺកូនម្នាក់ កូនភ្លោះពីរនាក់ ឬក៏កូនភ្លោះបីនាក់ ជាដើម។

លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា ទទួលបន្ទុកមូលនិធិសង្គម បានបញ្ជាក់ពីការចាប់ផ្តើមអនុវត្តកម្មវិធីឧបត្ថម្ភថ្មីនេះ យ៉ាងដូច្នេះថា៖ ( សំឡេង )

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ មកដល់ខែកក្កដានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ បានចំនួនជាង ៣២ ម៉ឺន ៦ពាន់នាក់ ដោយចំណាយថវិកាអស់ប្រមាណ ២៦លានដុល្លារអាម៉េរិក៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service