ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ និងតួនាទីរបស់គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋវិចថូរៀ

council-election Box sticker 1_Image 3.jpg

ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅក្នុងរដ្ឋវិចថូរៀ ធ្វើឡើងតាមរយៈការបោះឆ្នោតតាមសំបុត្រដែលផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍។

ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នៅក្នុងរដ្ឋវិចថូរៀកំពុងតែប្រព្រឹត្តទៅក្នុងខែតុលានេះ តាមរយៈការបោះឆ្នោតតាមសំបុត្រដែលផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ ខណៈដែលលើកនេះមិនមានការទៅបោះឆ្នោតដោយផ្ទាល់នៅមណ្ឌលឡើយ។


សម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោត ក្រោយពីទទួលបានសំបុត្រឆ្នោតរួចហើយ លោកអ្នកត្រូវ បំពេញលេខរៀង នៅខាងក្នុងប្រអប់ដែលនៅពីមុខឈ្មោះបេក្ខជនទាំងអស់គ្រប់គ្នា តាមលំដាប់លំដោយដែលលោកអ្នកពេញចិត្ត ដោយការបង់លេខ ១ លេខ ២… រហូតដល់គ្រប់ចំនួនបេក្ខជនដែលឈរឈ្មោះក្នុងមណ្ឌលរបស់លោកអ្នក។

បន្ទាប់មក ដាក់សន្លឹកឆ្នោតនោះ ចូលទៅក្នុងស្រោមសំបុត្រ ដែលលោកអ្នកទទួលបានមកជាមួយសន្លឹកឆ្នោតនោះ រួចហើយបិទឱ្យជិត ។

ចុះហត្ថលេខា លើសេចក្តីប្រកាសដែលនៅពីខាងក្រោយស្រោមសំបុត្រនោះ ដែលគេនឹងហែកវាចេញនៅមុនពេលរាប់សន្លឹកឆ្នោត ដើម្បីរក្សាការសម្ងាត់របស់លោកអ្នក។ (សម្រាប់អ្នកដែលមិនអាចចុះហត្ថលេខាបាន ដោយសារតែ ពិកាភ្នែក ងងឹតមើលមិនច្បាស់ ឬមិនចេះភាសាអង់គ្លេស អាចពឹងឱ្យនរណាម្នាក់ចុះហត្ថលេខាជំនួសបាន ដោយបុគ្គលនោះត្រូវចុះហត្ថលេខា និងសរសេរឈ្មោះរបស់គាត់នៅពីក្រោយស្រោមសំបុត្រនេះ។)

ដាក់សន្លឹកឆ្នោតនេះចូលទៅក្នុងស្រោមសំបុត្រដែលមានបិតតែមរួចជាស្រេច ដែលលោកអ្នកទទួលបានមកជាមួយសន្លឹកឆ្នោតនោះ រួចហើយបិទឱ្យជិត និង ផ្ញើត្រឡប់ទៅវិញតាមរយៈប៉ុស្តិ៍ប្រៃសណីយ៍ឱ្យបានមុនម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ជាបន្តសូមជួបជាមួយអ្នកស្រីឡៅ ដាណេ អំពីតួនាទីសំខាន់ៗរបស់ គណៈកម្មការរៀបការបោះឆ្នោតរដ្ឋវិចថូរៀ និងថាតើមានបេក្ខជនខ្មែរយើងណាខ្លះឈរឈ្មោះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុមសង្កាត់នៅក្នុង City of Greater Dandenong ជាក្រុងដែលមានប្រជាជនខ្មែរយើងរស់នៅច្រើនជាងគេ។


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service