ហាងនំផាយឆ្ងាញ់ជាងគេរបស់កូនខ្មែរ បើកសាខាថ្មីចំពេលវីរុសកូរ៉ូណាកំពុងតែវាយលុក

Country Cob Bakery Source: Country Cob Bakery
លោកអ្នកប្រហែលជានៅចាំបាន ហាងនំផាយរបស់កូនខ្មែរដែលទទួលបានជ័យជំនះនំផាយឆ្ងាញ់ជាងគេ “Best Pie Awards” ពីរឆ្នាំជាប់គ្នានៅក្នុងប្រទេសអូស្រ្តាលី គឺហាង Country Cob Bakery នៅតំបន់ Kyneton ក្នុងរដ្ឋវិចថូរៀ។ កាលពីពេលថ្មីៗ ហាងនេះ បានបើកសាខាថ្មីមួយទៀតនៅ Boronia ភាគខាងកើតទីក្រុងម៉ែលប៊ន ចំពេលដែលវីរុសកូរ៉ូណាចាប់ផ្តើមវាយលុកខ្លាំងនៅក្នុងប្រទេសអូស្រ្តាលី។ តើអាជីវកម្មនេះរងនូវផលប៉ះពាល់ខ្លាំងប៉ុណ្ណា? ហើយមានយុទ្ធសាស្រ្តអ្វីដើម្បីអាចនៅឈរជើងបន្តទៀតបាន? សូមស្តាប់បទសម្ភាសន៍រវាងSBSខ្មែរ ជាមួយនឹងលោក ឃុន រតនា ម្ចាស់ហាង Country Cob Bakery ដូចតទៅ។
Share