តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់

Okhna Srey Sina.png

ឧកញ៉ា ស្រី ស៊ីណា ជនត្រូវចោទបាញ់សម្លាប់គូដណ្តឹងមួយគូ ក្នុងជម្លោះអ្នកជិតខាង

ទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ន ពេលនេះ រួមមាន៖ ឡាន ១គ្រឿង ដី៣កន្លែង ផ្ទះនៅបុរីប៉េងហួត ១ល្វែង និងទីតាំង ដែលអតីតឧកញ៉ានេះ បង្កើតផ្សារបឹងសាឡាងថ្មី នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីកាសម្រេច ចេញដោយលោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្នចំពោះទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា គឺមានភាពចាំបាច់បន្ទាន់ ដើម្បីទប់ស្កាត់មិនឱ្យជនជាប់ចោទនេះ ចាត់ចែង លក់ដូរ ផ្ទេរកម្មសិទ្ធិនូវទ្រព្យសម្បត្តិទៅឱ្យតតិយជន នាំឱ្យខូចប្រយោជន៍របស់ក្រុមគ្រួសារជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ នៅក្នុងអង្គហេតុឃាតកម្ម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តដោយជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា បណ្តាលឱ្យជនរងគ្រោះ ២នាក់ ស្លាប់ និងរបួស ២នាក់ផ្សេងទៀត។ សូមរម្លឹកថា ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវបានចោទប្រកាន់ក្នុង ២សំណុំរឿង គឺពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម បទប្រើប្រាស់អាវុធខុសច្បាប់ និងបទរំលោភចូលលំនៅដ្ឋានអ្នកដទៃ។ បទចោទប្រកាន់ទាំងនេះ នឹងត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ក្នុងសំណុំរឿងនិមួយៗ។ ក្នុងសំណុំរឿងក្តីនេះ មេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា បានការពារក្តីឱ្យឪពុកម្តាយរបស់ជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារដ៏សាហាវឃោរឃៅនោះ៕


khmer_240726_SreySina_wealth

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service