សាលាក្តីខ្មែរក្រហម ដាក់ឱ្យ​ដំណើរការរថយន្តក្រុង «អ.វ.ត.ក ចល័ត»

ECCC Bus.jpg

រថយន្តក្រុងអ.វ.ត.ក.ចល័ត

អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬហៅកាត់ថា អ.វ.ត.ក ដែលជាតុលាការចម្រុះ បង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ក្តីអតីតមេដឹកនាំកំពូលខ្មែរក្រហម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការរថយន្តក្រុង អ.វ.ត.ក. ចល័ត។ រថយន្តក្រុងចល័តនេះ ដើម្បីផ្សព្វផ្សាយ និងអប់រំឲ្យបានទូលំទូលាយ ដល់សាធារណជនពីដំណើរការជំនុំជម្រះក្តីរបស់សាលាក្តីខ្មែរក្រហម លើអតីតមេដឹកនាំកំពូលៗ របស់របបខ្មែរក្រហម។


ក្នុងពិធីជួបជុំនេះ លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានថ្លែងថា ការដាក់ឱ្យដំណើរការរថយន្តក្រុងចល័តនេះ ក្នុងគោលដៅពង្រីកវិសាលភាពរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានស្រាប់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយ និងអប់រំឲ្យបានទូលំទូលាយ ដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនៅទូទាំង ២៥រាជធានីខេត្ត។

( សំឡេង )

ចំណែកលោកបណ្ឌិតសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា វត្តមានរថយន្តក្រុង អ.វ.ត.ក.ចល័ត នៅក្នុងបរវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅពេលនេះ គឺជាឱកាសដ៏សំខាន់ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយស្ថាប័នពាក់ព័ន្ធ នឹងចូលរួម ប្រើប្រាស់សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ ឱ្យបានទូលំទូលាយ ហើយទទួលបានប្រសិទ្ធភាពខ្ពស់ទៅតាមតម្រូវការរៀងៗខ្លួន។

( សំឡេង )

គួរបញ្ជាក់ថា រថយន្តក្រុងអ.វ.ត.ក.ចល័ត ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដូចជា កុំព្យូទ័រយួរដៃទំនើប (laptop), បន្ទប់ប្រជុំ ដែលភ្ជាប់ជាមួយម៉ាស៊ីនបញ្ជាំងរូបភាព (LCD screen and projector), ទូរទស្សន៍អេក្រង់អន្តរកម្ម (interactive touch screen panel/TV) ដែលអាចគូសវាស ដោយផ្ទាល់ ងាយស្រួល សម្រាប់ធ្វើបទបង្ហាញ និងសម្រាប់ចាក់បញ្ចាំងវីដេអូ ឬភាពយន្ត (video/movie screening), និងសម្ភារៈអប់រំ និងមាតិកាពហុព័ត៌មានជាច្រើនទៀត ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលនឹងបម្រើឲ្យការសិក្សាស្រាវជ្រាវរបស់សាធារណជន សិស្ស និស្សិត។ល។

ជាការកត់សម្គាល់ ដំណើរការកាត់ទោសអតីតមេដឹកនាំកំពូលរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម លើសំណុំរឿង០០១ និងសំណុំរឿង០០២ ដោយបានប្រើពេលជាង ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២២។ សាលាក្តីចម្រុះនេះ បានកាត់ទោសលើអតីតមេដឹកនាំកំពូលខ្មែរក្រហម ៥នាក់ គឺលោក កាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង។ លោក នួន ជា អតីតប្រធានរដ្ឋសភា សម័យខ្មែរក្រហម។ លោក ខៀវ សំផន អតីតប្រមុខរដ្ឋ សម័យខ្មែរក្រហម។ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រពន្ធរបស់លោក អៀង សារី រួមទាំងកាត់ទោសលើលោកអៀងសារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម។

មកដល់ខែមករា ឆ្នាំ២០២៤ នេះ នៅសល់តែលោក ខៀវ សំផន ម្នាក់ប៉ុណ្ណោះ ដែលកំពុងជាប់ទោសមួយជីវិត ដោយបន្តជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ និងការសម្លាប់មនុស្ស ក្នុងរបបខ្មែរក្រហម។ ចំណែកអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ ផ្សេងទៀត បានបាត់បង់ជីវិតអស់ហើយ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
សាលាក្តីខ្មែរក្រហម ដាក់ឱ្យ​ដំណើរការរថយន្តក្រុង «អ.វ.ត.ក ចល័ត» | SBS Khmer