នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឲ្យអាណាព្យាបាល បង់លុយក្នុងកម្មវិធីសិក្សាថែមម៉ោង នៅសាលារៀនរដ្ឋ

Students sitting for grade 12 exam

សិស្សសាលារដ្ឋនៅកម្ពុជា Credit: Meng phalla

ក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសហាមដាច់ខាត មិនឲ្យមានការដាក់កាតព្វកិច្ចដល់ អាណាព្យាបាល ត្រូវបង់លុយដល់គ្រូបង្រៀន ចំពោះកម្មវិធីសិក្សាថែមម៉ោង នៅតាមសាលារៀនរដ្ឋនោះទេ។ ការរៀនថែមម៉ោងនេះ គឺជាការសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយត្រូវថែមម៉ោងសិក្សាចំនួន ២ម៉ោង ក្នុងមួយថ្ងៃ នៅតាមសាលារៀនមួយចំនួន។


សំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

ជាមួយនឹងការប្រកាសដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ក្រសួងអប់រំ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ គប្បីខិតខំធ្វើយ៉ាងណា បង្កើននូវការគាំទ្រប្រកបដោយភាពប្រទាក់ក្រឡា រវាងឪពុកម្ដាយ អាណាព្យាបាលសិស្ស សហគមន៍ ជាមួយនឹងសាលារៀន ជាពិសេសជាមួយគ្រូបង្រៀន។ បើធ្វើកិច្ចការនេះ បាន ទើបជាជោគជ័យនៃការអប់រំនៅកម្ពុជា ដែលស្របតាមគោលការណ៍ «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីវិស័យអប់រំ»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំ ទាំងបរិមាណ និងទាំងគុណភាពនៅកម្ពុជា គឺជាបរិបទមួយ ឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ។

ដើម្បីឲ្យវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ មានភាពល្អប្រសើរទៅបាន នៅកម្ពុជា ក៏ត្រូវបានលោក ហ៊ុន ម៉ាណែត លើកឡើងថា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពវិស័យអប់រំ យុវជន និងកីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយចំណុចនេះ ត្រូវបានកំណត់ជាមុំទី១ នៃបញ្ចកោណទី១ ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងយុទ្ធសាស្រ្តការបង្រៀន និងរៀនពេញមួយថ្ងៃ ក៏ត្រូវបានលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង កំពុងរៀបចំយុទ្ធសាស្ត្របង្រៀនពេញមួយថ្ងៃ តាមរយៈការលើកកម្ពស់អំណានបន្ថែម និងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារសង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ដើម្បីឱ្យស្របនឹងស្តង់ដា ហើយឈានទៅប្រកួតប្រជែងនឹងប្រទេសជិតខាងកម្ពុជាផងដែរ៕

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
នាយករដ្ឋមន្ត្រីកម្ពុជា ហាមមិនឲ្យអាណាព្យាបាល បង់លុយក្នុងកម្មវិធីសិក្សាថែមម៉ោង នៅសាលារៀនរដ្ឋ | SBS Khmer