លោក ហ៊ុន សែន រំលឹកពីការប៉ុនប៉ងធ្វើឃាតលោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨

Hun Sen.jpg

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

តាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ថ្ងៃ២៤ កញ្ញា ២០២៤ ជាខួបលើកទី ២៦ឆ្នាំ នៃការរួចរស់ជីវិត នៃការប៉ុនប៉ងធ្វើឃាតមកលើរូបលោក នៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨- ២៤ កញ្ញា ២០២៤)។


លោកបន្តថា ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី ២៦ឆ្នាំមុន លោកមិនគួរមានជិវិតរស់នៅ ដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កត បេ៤០ មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់ បានហោះសំដៅរថយន្តលោក តែវាខុសត្រឹមតែមួយចំអាម ពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។

លោក ហ៊ុន សែន បានប្រកាសអរព្រះគុណគ្រប់អង្គបារមី ដែលតាមការពារលោក អរព្រះគុណព្រះពិរុណ ដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃ តាំងពីម៉ោង ៣ទៀបភ្លឺ រហូតម៉ោង ៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លង មិនអាចផ្ទុះទាំង ៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់លោក នៅម៉ោង ៨ និង៥៥នាទី តាមខ្សែភ្លើងពីចម្ងាយ។

លោក បន្ថែមថា ពួកគេ ចោទលោកថា ជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកគេ ជាឃាតកលាក់មុខ ជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

លោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតលោក និងក្រុមគ្រួសារលោក ក៏ដូចជា ប្រជាជនកម្ពុជាតទៅទៀតទេ។ លោក អាចនៅសល់ពេល ១០ឆ្នាំ ២ ឬ ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ។

លោក បានបញ្ជាក់បន្ថែមថា «អាយុមិនអស់ មិនស្លាប់ ដែលដូនតា បាននិយាយ ពិតជាត្រឹមត្រូវ»។

ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលើរូបលោក ហ៊ុន សែន មេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា ក៏ត្រូវបានលើកបង្ហាញ នៅក្នុងសៀវភៅ ដែលមានចំណងជើងថា «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន»។ សៀវភៅ ដែលសរសេរដោយផ្អែកតាមប្រភព គឺអង្គរក្ស និងជាអ្នកបើកឡានម្នាក់ ឱ្យលោក ហ៊ុន សែន គឺជាឧត្តមសេនីយ៍ ឈ្មោះ មាស សុខុន ដែលជាសាក្សីរស់។ សៀវភៅនេះ បានបោះពុម្ព លើកទី១ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ និងបានសម្ពោធផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ សៀវភៅនេះ បានចែកឱ្យសាធារណជន ដោយមិនគិតថ្លៃ។

ក្នុងសៀវភៅថ្មីនេះ បានបង្ហាញថា ការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន យ៉ាងហោចណាស់ បានកើតឡើង ៥លើក គិតចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨។

ក្នុងនោះ ការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន នៅខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាការប៉ុនប៉ងលើកទី៥ ត្រូវបានគេបញ្ជាក់ថា ធ្វើឡើងដោយថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ឈ្មោះ សុខ យឿង ដែលក្រោយព្រឹត្តិការណ៍នោះ ត្រូវបានជម្លៀសចេញទៅប្រទេសថៃ និងជម្លៀសបន្តទៅប្រទេសហ្វាំងឡង់៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service