ប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

Free transportation from Phnom Penh to provinces in Cambodia during Khmer New Year 2023

ប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

នៅព្រឹកថ្ងៃទី១២មេសានេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំឡានក្រុងជាង ៤០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ដំណើរការឡានក្រុងសាធារណៈនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺ ១ថ្ងៃមុនចូលឆ្នាំ និង១ថ្ងៃ ក្រោយថ្ងៃចូលឆ្នាំ ដែលឡានក្រុងទាំងនោះ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តវិញ។


អំឡុងពេលជួបជុំចូលឆ្នាំនេះ ព្រះភិក្ខុសង្ឃ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប ក្នុងរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន សូមកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង។ គ្រឿងស្រវឹង ដែលនាំមកនូវគ្រោះថ្នាក់ច្រើនដល់សុខភាព ពិសេសនៅស្រវឹង ហើយបើកបរយានយន្ត។

( សំឡេង )

ជាការកត់សម្គាល់ អំឡុងពេលបុណ្យទាននេះ ការធ្វើដំណើរតាមដងផ្លូវ មានច្រើនកកុញ លើសពីថ្ងៃធម្មតា។ ទន្ទឹមនឹងនេះ ក៏អាចកើតមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ក្នុងនោះ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពីឆ្នាំមុន ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៤៥ករណី បណ្តាលឱ្យស្លាប់ ២៥នាក់ និងរងរបួស ៩២នាក់។

មូលហេតុនៃគ្រោះថ្នាក់នេះ កើតឡើងដដែលៗ គឺបើកបរលឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ វ៉ាជែង និងការបើកបរក្នុងស្ថានភាពស្រវឹង ជាដើម៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service