ការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី៖ បញ្ហាជំងឺផ្លូវចិត្ត និងការស្វែងរកជំនួយ

Sally - MeyIng Chin - Mental Health nurse.jpg

កញ្ញា ឈិន ម៉ីអ៊ីង អ្នកគ្រប់គ្រង ផ្នែកសុខភាពផ្លូវចិត្ត និង ផ្តាច់គ្រឿងស្រវឹង/គ្រឿងញៀន នៅមជ្ឈមណ្ឌលសុខាភិបាល Hamilton Center Eastern Health។

ខែតុលាគឺជាខែនៃការយល់ដឹងពីសុខភាពផ្លូវចិត្តក្នុងប្រទេសអូស្រ្តាលី ដែលភាសាអង់គ្លេសហៅថា Mental Health Awareness Month។ ហើយនៅក្នុងឱកាសនេះ SBS ខ្មែរក៏អញ្ជើញ គិលានុបដ្ឋាយិកាឯកទេសខាងសុខភាពផ្លូវចិត្តម្នាក់ គឺកញ្ញា ឈិន ម៉ីអ៊ីង ដើម្បីមកចែករំលែកនូវបទពិសោធន៍ជិត១០ឆ្នាំរបស់កញ្ញា ពាក់ព័ន្ធនឹងថាតើបញ្ហាជំងឺផ្លូវចិត្តកើតមកពីអ្វី? តើមានរោគសញ្ញាដូចម្តេចខ្លះ? តើអាចព្យាបាលបានតាមរបៀបណាខ្លះ?...


ក្រៅពី​ការ​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅ (GP) លោកអ្នក​ក៏​អាច​ប្រឹក្សា​យោបល់​និង​សុំ​ជំនួយដោយឥតគិតថ្លៃ ​ពី​ខ្សែទូរសព្ទ​ផ្តល់ជំនួយដូចខាងក្រោមនេះ៖
  • Beyond Blue ៖ផ្ដល់កាប្រឹក្សាអំពីជំងឺធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ និង ការបង្ការការធ្វើអត្តឃាត-មានសេវាកម្ម ២៤ម៉ាង តាមរយៈលេខ 1300 22 4636។
  • Blue Knot Foundation Helpline ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលរង ប៉ះការប៉ះទង្គិចផ្លូវចិត្តដោយសារបទពិសោធន៍មិនល្អ ឬតក់ស្លុតក្នុងជីវិត- សេវាកម្ម ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង ៩ព្រឹកដល់៥ល្ងាច តាមរយៈលេខ 1300 657 380។
  • Butterfly Foundation’s National Helpline ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលមានការព្រួយបារម្ភអំពីបពា្ហនៃការញ៉ាំ អាហារ ឬ បញ្ហារូបរាងកាយ- សេវាកម្មរាល់ថ្ងៃពីម៉ោង ៨ព្រឹកដល់១២យប់ តាមរយៈលេខ 1800 33 4673។
  • Headspace ៖ផ្ដល់ការប្រឹក្សា ដល់យុវជននិងយុវនារី ពីអាយុ ១២-២៥ ឆ្នាំ និងឳពុកម្តាយ តាមរយៈលេខ 1800 650 890។
  • Lifeline ៖ផ្ដល់ការប្រឹក្សា ដល់អ្នកដែលមានបញ្ហាផ្លូវចិត្តនិង សេវាកម្មបង្ការការធ្វើអត្តឃាត- មានសេវាកម្ម ២៤ម៉ាង តាមរយៈលេខ 13 11 14។
  • Directline ៖ផ្ដល់ការប្រឹក្សា ដល់អ្នកមានបញ្ហាប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀន- សេវាកម្ម ២៤ម៉ោង តាមរយៈលេខ 1800 888 236៕



Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service