សហជីពតំណាងកម្មករ​ខ្វែងគំនិតគ្នា ក្នុងដំណើរការ​ចរចាប្រាក់ឈ្នួល​កម្មករកាត់ដេរ​នៅ​កម្ពុជា

Minumum wage negotiation.jpg

កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកាត់ដេរ នៅកម្ពុជា

កិច្ចប្រជុំចរចាប្រាក់ឈ្នូលអប្បបរមារបស់កម្មករកាត់ដេរ នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ បានធ្វើឡើងជាលើកទី៤ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំចរចាត្រីភាគី ដែលរួមមាន ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ ដែលចូលដល់កិច្ចប្រជុំលើកទី៤ នៅថ្ងៃទី១២ ខែកញ្ញា គឺភាគីសហជីព តំណាងកម្មករ បានខ្វែងគំនិតគ្នា និងបានដាក់ចេញនូវការទាមទារឡើងប្រាក់ខែ ៣ផ្សេងគ្នា។ គឺមួយក្រុម ទារឡើង ៦ដុល្លារ។ សហជីពកម្មករកាត់ដេរ ១ក្រុមទៀត ទារឡើង ៧ដុល្លារ និងមួយក្រុមផ្សេងទៀត ទាមទារឡើងប្រាក់ខែកម្មករកាត់ដេរ ១០ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។


ចំណែកតំណាងភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ នៅរក្សាតួលេខ ព្រមឡើង ២ដុល្លារអាម៉េរិកដដែល លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

យ៉ាងណាក៏ដោយ កិច្ចប្រជុំចរចាដំឡើងប្រាក់ខែកម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២៥ ភាគីទាំងបី នឹងបន្តពិភាក្សាដោះស្រាយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងដល់កិច្ចប្រជុំចរចាលើកចុងក្រោយ ដែលត្រូវប្រកាសលទ្ធផល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ គឺនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ។

បន្ទាប់ពីកិច្ចប្រជុំចរចា លើកទី៤ កាលពីថ្ងៃទី១២ ខែកញ្ញា លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានដឹកនាំកិច្ចប្រជុំចរចាដំឡើងប្រាក់ខែកម្មករកាត់ដេរ បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង )

សូមរម្លឹកថា ការខ្វែងគំនិតគ្នារវាងសហជីពតំណាងកម្មករកាត់ដេរ នៅក្នុងភាគីសហជីព ដែលចូលរួមការចរចាឡើងប្រាក់ខែកម្មករកាត់ដេរ គឺបានកើតឡើងរៀងរាល់ឆ្នាំ។ ពោលគឺភាគីសហជីពកម្មករកាត់ដេរ នៅកម្ពុជា ក៏មាន ៣បក្ខពួកដែរ គឺសហជីពកម្មករ ដែលមានទំនោរគាំទ្រភាគីថៅកែរោងចក្រកាត់ដេរ សហជីពកម្មករ ដែលមានទំនោរគាំទ្រភាគីរដ្ឋាភិបាល និងភាគីសហជីព ដែលមានទំនោរទៅខាងកម្មករកាត់ដេរ។

យ៉ាងណាក៏ដោយ ការចរចាឡើងប្រាក់ខែ ដែលបានធ្វើ ១ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១៤ គឺចុងក្រោយ នឹងត្រូវបោះឆ្នោតសម្រេច ដោយមតិភាគច្រើនដាច់ខាត។ ក្នុងនោះ គ្រាន់តែគិតពីសមាសភាពមកពីភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ក៏មានចំនួនច្រើនលើសលប់ លើសមាសភាពភាគីសហជីពកម្មករទៅហើយ។ នេះមិនទាន់គិតដល់សហជីពកម្មករ ស្ទើរតែទាំងអស់ ដែលបានគាំទ្រភាគីរាជរដ្ឋាភិបាល និងភាគីនិយោជក ជាថៅកែរោងចក្រកាត់ដេរ នៅឡើយទេ។

ប៉ុន្តែរៀងរាល់ឆ្នាំ ប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា ក៏តែងតែបានឡើងជានិច្ច គ្រាន់តែឡើងតិច ឬឡើងច្រើនប៉ុណ្ណោះ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
សហជីពតំណាងកម្មករ​ខ្វែងគំនិតគ្នា ក្នុងដំណើរការ​ចរចាប្រាក់ឈ្នួល​កម្មករកាត់ដេរ​នៅ​កម្ពុជា | SBS Khmer