មេដឹកនាំបក្ស​ប្រឆាំងនៅកម្ពុជា ថារដ្ឋាភិបាល​ដាក់កាំម៉ារ៉ាំ​មុខផ្ទះ ដើម្បី​តាមដានលោក

លោក ទាវ វណ្ណុល ប្រធានគណបក្ស​ភ្លើងទៀន.jpg

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀននៅកម្ពុជា

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់កាមេរ៉ា នៅមុខផ្ទះរបស់លោក ក្នុងរាជធានីភ្នំពេញ ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក ២៤ម៉ោង លើ ២៤ម៉ោង ក្នុង ១ថ្ងៃ។


ប្រធានបក្សប្រឆាំងរូបនេះ ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជា កាន់តែអាក្រក់ជាងមុន ដោយបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ដែលរិះគន់រាជរដ្ឋាភិបាល។

ក៏ប៉ុន្តែកាលពីថ្ងៃទី៧ ខែកុម្ភៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ បានច្រានចោលទំាងស្រុងនូវការលើកឡើងខាងលើ។

ការលើកឡើងរបស់ប្រធានគណបក្សភ្លើងទៀនខាងលើនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបកស្រាយចំនួន ៥ចំណុច រួមមាន រាជដ្ឋាភិបាល មិនបានដាក់កាមេរ៉ា ដើម្បីឃ្លាំមើលសកម្មភាពរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដូចការអះអាង មួលបង្កាច់ឡើយ។

ចំណែកការអនុវត្តច្បាប់ នៅកម្ពុជាវិញ ត្រូវបានអ្នកនាំរាជរដ្ឋាភិបាល លើកឡើងថា ត្រូវបានធ្វើឡើង ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ដោយគ្មានការបែងចែកថា អ្នកនោះ មានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។

នៅកម្ពុជា ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា មិនមានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយ ដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ផ្ដន្ទាទោស។ ការអនុវត្តច្បាប់ គឺជាការងារសំខាន់ចាំបាច់ ដើម្បីពង្រឹងនីតិរដ្ឋ នៅកម្ពុជា៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service