កម្ពុជា នឹងបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់ក្នុងពន្ធនាគារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់

Prisoners in Cambodia

Prisoners in Cambodia Credit: Meng Phalla

នៅថ្ងៃទី៤ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសឱ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព មាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ នៅក្នុងពន្ធនាគារ។ ពោលគឺត្រូវបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា នេះជាគោលការណ៍មនុស្សធម៌ ដែលត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាយើង។

( សំឡេង )

គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ត ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩។ ក្នុងនោះ ស្ត្រី ដែលមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយពេលពិនិត្យផ្ទៃពោះថែទាំមុនសម្រាល ចំនួន ៤លើក ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង ១លើក។ ពេលសម្រាលកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឬនៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ ហើយទទួលបានការឧបត្ថម្ភ៖ ចំពោះកូនទោល ទទួលបានថវិកា ៤០ម៉ឺនរៀល។ ចំពោះកូនភ្លោះ ទទួលបានថវិកា ៦០ម៉ឺនរៀល។ ចំពោះកូនភ្លោះបី ទទួលបានថវិកា ៨០ម៉ឺនរៀល។ ក្នុងនោះ ការថែទាំក្រោយសំរាល ទាំងម្ដាយ និងកូនចំនួន ៣លើក ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង ១លើក។ ការថែទាំទារក រហូតដល់អាយុ ២ឆ្នាំ ចំនួន ៧លើក ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង ១លើក។

ជាសរុប ស្ត្រីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកាសរុប ១៥២ម៉ឺនរៀល ស្មើប្រមាណ ៣៧០ដុល្លារសហរដ្ឋអាមេរិក។

តាមការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រី ដែលជាប់ឃុំនៅក្នុងពន្ធនាគារ របស់ក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី នៅក្នុងខេត្ត ចំនួន៧ នៅកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងចំនួនស្ត្រីដែលជាប់ឃុំឃាំងនៅពន្ធនាគារនៅកម្ពុជា គឺមានស្ត្រីមានផ្ទៃពោះ ចំនួន ២៧នាក់ និងស្ត្រី ដែលមានកូនរស់នៅតាមម្ដាយក្នុងពន្ធនាគារ ចំនួន ១១៥នាក់៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service