នាយករដ្ឋមន្រ្តី​កម្ពុជា​ចូលរួម​ពិធី​ពិសារអាហារស្រាយបួស​ "Ramadan" របស់​ខ្មែរ​ឥស្លាម

Cambodia PM joins ramadan dinner  _SHS Media.jpg

នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមជាមួយប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម និងអតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមជាមួយប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម អតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ព្រមទាំងថ្នាក់ដឹកនាំឥស្លាម នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ សិស្ស និស្សិត សរុបប្រមាណជាង ៦០០០ នាក់ បានចូលរួមក្នុងពិធី “ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២១មីនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។


ក្នុងពិធីជួបជុំកាលពីព្រលប់ថ្ងៃទី២១មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាម តាមរយៈការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀក សម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សា គ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមស្ថាប័នរដ្ឋ និងទីសាធារណៈផងដែរ។

គួរបញ្ជាក់ថា ប្រធានរដ្ឋសភាថៃ តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម និងអតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ដែលជាជនជាតិឥស្លាម បានមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយក៏រៀបចំពិធីជួបជុំពិសារអាហារស្រាយបួស នៃបុណ្យស្រាយបួស រ៉ាម៉ាឌន របស់សាសនិកឥស្លាម តែម្តង។

សម្រាប់កម្ពុជា នៅឆ្នាំនេះ គឺជាឆ្នាំទី៨ហើយ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៤៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service