ការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធិសភា នីតិកាល​ទី​៥ នៅ​កម្ពុជា

Candle light party.jpg

គណបក្សភ្លើងទៀន

ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ នៅពេលនេះ ជាដំណាក់កាលឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១០ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ។ ការបោះឆ្នោតព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានតែអ្នកតំណាងរាស្ត្រ ១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប ១១៦២២នាក់។


សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានេះ មានគណបក្ស ៤ បានចុះឈ្មោះ ដាក់បេក្ខជន រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស ៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប ១១៦២២រូប។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាពជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប។ គណបក្សភ្លើងទៀន មាន ២១៩៨រូប។ គណបក្សហ៊្វុនស៊ិនប៉ិច ១៩រូប។ គណបក្សរួបរួមជាតិ ១៣រូប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦រូប។ គណបក្សខ្មែរស្រឡាញ់ជាតិ ៥រូប។ គណបក្សយុវជនកម្ពុជា ៣រូប។ គណបក្សកម្ពុជានិយម ១រូប។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប។

ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប ១២៥រូប មានគណបក្សប្រជាជនកម្ពុជា ១២០រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប។

នៅពេលនេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានកើតចេញពីគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី។ ដូច្នេះពេលនេះ គណបក្សនយោបាយទាំងពីរនេះ កំពុងដណ្តើមយកអ្នកបោះឆ្នោត ចំនួន ២១៩៨នាក់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សភ្លើងទៀន បានចេញផ្សាយនូវលិខិតជូនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដែលជាអតីតជំនួយការផ្ទាល់របស់លោក សម រង្ស៊ី។ គណបក្សភ្លើងទៀន លើកឡើងថា ក្រោយពីកិច្ចប្រជុំពិភាក្សាការងារ រវាងគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលរបស់គណបក្សភ្លើងទៀន រួចមក គឺគណបក្សភ្លើងទៀន នៅតែរក្សាជំហរ ដោយបានសម្រេចជាស្ថាពររួចហើយ គឺជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយកូនប្រុសរបស់លោក គង់ គាំ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ទាំង ៨ភូមិភាគ ទូទាំងប្រទេស។

សូមរម្លឹកថា ការជួបចរចារវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩កុម្ភៈ គឺគណបក្សកម្លាំងជាតិ ចង់បែងចែកភូមិភាគ ឈរឈ្មោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥កុម្ភៈខាងមុខនេះ។

ក៏ប៉ុន្តែគណបក្សភ្លើងទៀន មិនយល់ស្រប។ លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )៕

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service