ព័ត៌មានបន្ថែមស្តីពី អាជីវកម្មនៅទីក្រុងម៉ែលប៊ន សូមចូលទៅកាន់៖ https://www.scribd.com/document/471239833/Stage-4-Industries-Distribution-FINAL-pdf ៕
តើបទបញ្ញត្តថ្មីមានអត្ថន័យដូចម្តេចសម្រាប់អាជីវកម្មក្នុងរដ្ឋវិចតូរីយ៉ា?

A deserted shopping mall Source: AAP
អាជីវកម្មនៅក្នុងរដ្ឋវិចតូរីយ៉ាកំពុងត្រៀមកែប្រែប្រតិបត្តិការរបស់ខ្លួន ឬក៏ត្រូវបិទទ្វារតែម្តងនៅក្នុងសប្តាហ៍នេះ ក្រោមវិធានការវីរុសកូរ៉ូណាតឹងតែងជាងមុននៅទូទាំងរដ្ឋ។ នៅទីក្រុងមែលប៊ន អាជីវកម្មលក់រាយ រោងចក្រ និងក្រុមហ៊ុនរដ្ឋបាលជាច្រើន នឹងត្រូវ បិទទ្វារពីថ្ងៃព្រហស្បតិ៍នេះទៅ ដែលជាផ្នែកមួយនៃការរឹតបន្តឹងដំណាក់កាលទី៤ ។
Share